-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, December 15, 2023

ដីព្រៃរាប់រយហិកតា ត្រូវបានកាប់ទន្ទ្រានរានយកដីលក់ចែកគ្នាយ៉ាងអនាធិបតេយ្យ មិនដឹងថាអាជ្ញាធររឺមន្ត្រីជំនាញពាក់ព័ន្ធគិតយ៉ាងណានោះទេ...ហេតុអ្វីមិនទប់ស្កាត់និងបង្ក្រាបសោះ.....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៥.១២.២០២៣


 ខេត្តស្ទឹងត្រែង ÷ នាពេលថ្មីៗនេះ គេសង្កេតឃើញថាសកម្មភាពការកាប់ទន្ទ្រានរានយកដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ នៅតែបន្តកើតមានជាបន្តបន្ទាប់ បើទោះបីជាមានការចុះផ្សាយតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាយ៉ាងណាក៏ដោយ ពិសេសប្រមុខរាជរដ្ឋាភិបាលដែលលោកបានចេញបទបញ្ជារអោយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទូទាំងខេត្តធ្វើការទប់ស្កាត់រាល់សកម្មភាពកាប់ទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួនយ៉ាងណាក្តី ។

 ជាក់ស្តែងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំនុចទួលតារ៉ាត់ រហូតដល់ជើងភ្នំគោល ស្ថិតនៅក្នុងឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង មានសកម្មភាពការកាប់ទន្ទ្រានដីព្រៃ យកមកធ្វើជាកម្មសិទ្ធិ សាងសង់ផ្ទះ និងសង់វិហារនៅកណ្តាលព្រៃ ដែលមានមេក្លោងឈ្មោះ អ៊ែល ដែលជាជនជាតិ (ឥស្លាម) បានគៀងគរបក្សពួកអោយចូលទៅកាប់ទន្ទ្រានដីព្រៃ លក់ចែកគ្នាក្នុងតំលៃ ១ក្បាល ៥០ម ៥០០ដុល្លារ និងសាងសង់ផ្ទះ និងវិហារយ៉ាងអនាធិបតេយ្យ ដោយមិនដឹងថាអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែងបានជ្រាបដែររឺយ៉ាងណានោះទេ។

តាមប្រភពបានរៀបរាប់ថា លោក អ៊ែល និងបក្សពួកដែលជាមេការបានអះអាងថា ខ្លួនបានរត់ឯកសាររួចហើយ សំខាន់អោយបងប្អូនជនជាតិឥស្លាមទាំងអស់ដែលចូលមករស់នៅក្នុងចំនុចទួលតារ៉ាត់ទាណងអស់ ផ្តិតមេដាយនិងប្រគល់ប្រាក់អោយខ្លួនតាមការកំណត់ ខ្លួននិងយកស្នាមមេដាយទាំងអស់នោះយកទៅដាក់ទីស្តីការគណ:រដ្ឋមន្ត្រី ដើម្បីសុំគោលការណ៍កាត់ឈ្វៀលដីអោយ ។

 ហើយលោក អ៊ែល ដដែលបានបន្តទៀតថា រឿងច្បាប់កុំបារម្ភអីព្រោះលោកមានមេធាវីជាអ្នកចាំជួយពីក្រោយ និងមានបងធម៌ ឈ្មោះ វុធ ជាប្រជាការពារភូមិ មិនចាំបាច់ខ្លាចអ្វីនោះឡើយ។

រីឯលោក មួង ខឹប មេឃុំតាឡាត់ បានរៀបរាប់ថា រូបលោកនិងក្រុមការងារ បានព្យាយាមចុះទៅពិនិត្យមើលជាច្រើនដងដែរ ប៉ុន្តែមិនបានជួបនិងនិងឃើញនុះទេ ហើយលោកនុងក្រុមការងារបានដាក់ស្លាក ដកហូតដីទាំងនោះដើម្បីយកមករក្សាទុកជាសម្បត្តិរដ្ឋម្តងជាពីរដងទៅហើយ។

ចំណែកលោកទូច វិចិត្រ អនុប្រធានដែនជម្រកសត្វព្រៃខេត្តស្ទឹងត្រែង បានលើកឡើងតាមរយៈតេឡេក្រាមថា ចំពោះករណីខាងលើនេះ ក្រុមការងារបានចុះទៅត្រួតពិនិត្យរួចរាល់ហើយ ព្រមទាំងបានកំណត់ឈ្មោះ មេក្លោង និងបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយ។

ប្រជាពលរដ្ឋគោរពស្នើរសុំដល់លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ពិសេសគោរពស្នើសុំដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទានមានចំណាត់ការទៅលើ មេក្លោង ឈ្មោះ អ៊ែល និងបក្សពួកខាងបំផ្លាញព្រៃឈើទន្ទ្រានយកដីមកលក់ចែកគ្នា យ៉ាងអនាធិបតេយ្យខាងលើនេះផងទាន៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕




















k

0 Comments:

Post a Comment

Share This
Author Image

About