ផ្សាយចេញថ្ងៃទី ០៤.១២.២០២៣
ខេត្តស្ទឹងត្រែង ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ និងសម្ពោធដាក់ ឲ្យប្រើប្រាស់នូវអាគារសិក្សាមួយខ្នង ៦បន្ទប់ដែលគាំទ្រ ដោយក្រុមហ៊ុន (អាយហ្សិនផាម៉ា និង អង្គការក្លែនអន្តរជាតិកម្ពុជា) សម្រាប់ស្រុកថាឡាបរិវ៉ាត់ ។
ក្នុងឱកាសនេះដែរមានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងអង្គពិធីរួមមាន ឯកឧត្ដម លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការ កងកម្លាំងទាំងបី លោកលោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាសមាជិក ក្រុមប្រឹក្សាស្រុកលោក អភិបាលស្រុក លោកលោកស្រីអភិបាលរងស្រុក នាយិការអង្គការក្លែនអន្តរជាតិ កម្ពុជា លោកអនុប្រធានទទួលបន្ទុកផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអាយហ្សិនហ្វាម៉ាប្រទេសកូរ៉េ តំណាងឲ្យម្ចាស់ជំនួយ និងមានការចូលរួមពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង១៣ លោក លោកស្រីអាជ្ញាធរឃុំភូមិ ឃុំ លោកគ្រូអ្នកគ្រូ បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សប្រមាណ ជាង ៦០០នាក់។
សូមបញ្ជាក់ថា ស្រុកថាឡាបរីវ៉ាត់ មានសាលារៀនចំនួន៤៣សាលា (សាលាឧបសម្ព័ន្ធ៥សាលា) ក្នុងនោះមានវិទ្យាល័យចំនួន០១ អនុវិទ្យាល័យចំនួន០៨សាលា បឋមសិក្សាចំនួន៣៤សាលា (សាលាឧបសម្ព័ន្ធចំនួន០៥)(សាលាមត្តេយ្យ រដ្ឋចំនួន០៧ថ្នាក់ មត្តេយ្យសិក្សាសហគមន៍ចំនួន៣២ថ្នាក់ ក្នុងនោះមាន៖ បុគ្គលិកសរុប ៣២៧នាក់ ស្រី ១៧០នាក់ ក្នុងនោះមន្ត្រីការិយាល័យមានចំនួន ០៩នាក់ ស្រី ០៤នាក់, គ្រូកម្រិតឧត្តមមានចំនួន ១៦នាក់ ស្រី ៨នាក់, គ្រូកម្រិតមូលដ្ឋានមានចំនួន ១០៤នាក់ ស្រី ៤៥នាក់, គ្រូកម្រិតបឋមមានចំនួន ១៩៣នាក់ ស្រី ១០៨នាក់, គ្រូមត្តេយ្យសិក្សារដ្ឋ ០៩នាក់ ស្រី ០៨នាក់, គ្រូខ្មែរឥស្លាម ១០នាក់ ស្រី ០២នាក់។ គ្រូជាប់ កិច្ចសន្យា ១០៩នាក់ ស្រី ៧៥នាក់, គ្រូអក្ខកម្មចំនួន ០២នាក់ ស្រី ០១នាក់, គ្រូសមមូលបឋមឆ្នាំទី១ ចំនួន ០៤នាក់ ស្រី ០២នាក់, គ្រូសមមូលបឋមឆ្នាំទី២ ចំនួន ០៤នាក់ ស្រី ០៤នាក់, គ្រូបង្កើនប្រាក់ចំណូល ចំនួន ០៥នាក់ ស្រីចំនួន ០៣នាក់, គ្រូមត្តេយ្យសិក្សាសហគមន៍ ៣២នាក់ ស្រី ៣២នាក់។ ក្នុងនោះអគារសិក្សាមួយចំនួនក៏មានសភាពចាស់ទ្រុឌ ទ្រោមផងដែរ និងមានការខ្វះខាតសម្ភារសិក្សា តុ កៅ អ៊ី ក្នុងបឋម សិក្សាថាឡាបរីវ៉ាត់ ដែលជាទីប្រជុំជន និងមានសិស្សានុសិស្សច្រើន ៕
0 Comments:
Post a Comment