-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Sunday, December 10, 2023

ពិតជាដូចពាក្យចាស់លោកពោលថា កន្ទេលធំបន្លំដេកមែនលោក វ៉េត មេភូមិឥន្ទជ័យបើកដៃអោយលោក កង អៀង ប្រធានប្រជាការពារភូមិកាប់ព្រៃយកដីធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ ដោយពុំមានច្បាប់ទម្លាប់...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១០.១២.២០២៣

ខេត្តក្រចេះ ÷ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅចំនុចព្រៃជំនឿ ដែលស្ថិតនៅភូមិឥន្ទជ៍យ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ មានកម្មករស៊ីឈ្នួល០២នាក់ មិនស្គាល់អត្តសញ្ញាណបាននិងកំពុងធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើស្រោង យ៉ាងអនាធិបតេយ្យ។


 បន្ទាប់ពីបានឃើញសកម្មភាពនេះ ក្រុមការងារអ្នកសារព័ត៌មាន បានធ្វើការសាកសួរទៅកម្មករស៊ីឈ្នួលនោះ ដោយពួកគាត់បានលើកឡើងថា ពួកគាត់បានស៊ីឈ្នួលកាប់ព្រៃអោយលោក កង អៀង ប្រធានប្រជាការពារភូមិ ដោយក្នុងមួយថ្ងៃ៣០០០០មុឺនរៀល ភ្លាមនោះកម្មករម្នាក់ក្នុងចំណោម ០២នាក់បានជិះម៉ូតូទៅហៅលោក កង អៀង មកដើម្បីបកស្រាយអោយបានច្បាស់ពីដំណើររឿងនេះ។


តាមការលើកឡើងរបស់លោក កង អៀង បានរៀបរាប់ថាដីដែលរូបលោកបានជួលកម្មករអោយកាប់ព្រៃនេះគឺលោក ហ៊ុល វ៉េត មេភូមិឥន្ទជ័យជាអ្នកចែកអោយជាការដោះដូរជាមួយដីព្រៃជាប់មាត់ទន្លេ ដែលបានកាត់ទៅជាដីព្រៃជំនឿ ទើបមេភូមិអោយដីព្រៃនេះទៅអោយលោកវិញជាថ្នូរ។


ចំណែកលោក ហ៊ុល វ៉េត មេភូមិឥន្ទជ័យបានលើកឡើងថា ដីព្រៃដែលកំពុងតែធ្វើការកាប់នេះរូបលោកពិតជាបានចែកអោយលោក កង អៀង ពិតប្រាកដមែនប៉ុន្តែពុំមានធ្វើក្រដាសស្នាមអ្វីនោះទេ គឺគ្រាន់តែចុះឈ្មោះ រួចបញ្ជួនឯកសារទៅលោកមេឃុំរងចាំការសំរេចពីថ្នាក់លើ។


សំណួរសួរថា ចុះបើឯកសារពុំទាន់បាជាក់លាក់និងច្បាស់ផងហេតុអ្វីបានជាលោក ហ៊ុល វ៉េត មេភូមិឥន្ទជ័យហ៊ានបើកដៃអោយលោក កង អៀង ប្រធានប្រជាការពារភូមិ ជួលអោយកម្មករកាប់ព្រៃយ៉ាងអនាធិបតេយ្យយ៉ាងដូច្នេះ?

 ហើយការបែងចែកដីព្រៃរបស់លោក ហ៊ុល វ៉េត នៅចំនុចខាងលើ តើលោកអភិបាលស្រុកសំបូរបានជ្រាបដែររឺទេទាន? 

 រឺមួយអាងខ្លួនជាមេភូមិ មានសិទ្ធិអំណាចចេះចាត់ចែងដីព្រៃរបស់រដ្ឋតាមទំនើងចិត្តបាន!


ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាមានវិធានការចាត់កំលាំងក្រោមឱវាតត្រួតពិនិត្យកា

រងារនេះផងទាន។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
















k

0 Comments:

Post a Comment

Share This
Author Image

About