-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, December 15, 2023

មនុស្សមួយក្រុមតូច បានធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ នៅមុខសាលាដំបូងរាជធានីភ្នំពេញ...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៥.១២.២០២៣

រាជធានីភ្នំពេញ ÷ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅចំនុចមុខសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានបុរសមាឌធំម្នាក់ បំពាក់អាយកូម បានអះអាងថាខ្លួនជាអ្នកមើល ចំណុចត្រង់មុខសាលាដំបូង បានមកវ៉ៃឡានប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋម្ចាស់ឡានរូបនោះ បើកឡានចេញមិនឲ្យលុយ។


បុរសមាឌធំរូបនោះ បានមកវ៉ៃឡានទាររកលុយពី ប្រជាពលរដ្ឋទាំងទទឹងទិស ហើយថែមនិយាយចោទ ប្រកាន់ប្រជាពលរដ្ឋថាផ្ញើរឡានមិនឲ្យលុយ ហើយបុរសមាឌធំម្នាក់នេះ អះអាងថាផ្លូវ នៅមុខសាលាដំបូងរាជធានីភ្នំពេញ មិនមែនជាផ្លូវសាធារណៈនោះទេ គឺជាផ្លូវដែលគាត់ដេញថ្លៃ។



ករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនដឹងនោះទេថា ផ្លូវថ្នល់សាធារណៈនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដែល មានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ត្រូវបានមនុស្សមួយក្រុមយកធ្វើជាកម្មសិទ្ធិឯកជនបើកជាជីកម្មតាំងពីពេលណានោះទេ។ ហើយករណីយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិឯកជនបើកអាជីវកម្មខាងលើនេះតើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមានដឹងដែរឬទេ?



 សូមអាជ្ញាធរនិងសមត្ថកិច្ចជួយបំភ្លឺផង ថាមនុស្សក្រុមនេះ ជាចំណុះក្នុងអង្គភាពណា

នៅចំណុចមុខសាលាដំបូងរាជធានីភ្នំពេញ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានមនុស្សមួយក្រុមតូច បាននាំគ្នាធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ ដោយអណាធិបតេយ្យ ថែមទាំងយកដៃវ៉ៃឡានផោងផាំង នៅពេលម្ចាស់ឡានបើកឡានចេញមិនព្រមឲ្យលុយ។


ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរ និងសមត្ថកិច្ចសូមជួយបំភ្លឺផងចំពោះករណីខាងលើ ហើយតើមនុស្សមួយក្រុមដែលកំពុងយកផ្លូវសារធារណៈធ្វើអាជីវកម្មនេះ ជាចំណុះឲ្យអង្គភាពណា។

ប្រជាពលរដ្ឋទទូចស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយអន្តរាគមន៍ចំពោះផ្លូវថ្នល់សារធារណៈ នៅត្រង់មុខសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានមនុស្សមួយក្រុមយកធ្វើអាជីវកម្ម ដោយអណាធិបតេយ្យផង៕








k

0 Comments:

Post a Comment

Share This
Author Image

About