កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំបានចុះល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ស្ពានឆេះ
ខេត្តកំពង់ធំ÷ នៅព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២២ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា: មានជនខិលខូចមួយក្រុមបានចូលទៅចំនុចស្ពានឆេះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រមដោយរណាយន្តបានចូលទៅកាប់និងកាត់បំផ្លាញព្រៃឈើលាន់ឮរំពងព្រៃ ។ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោក ម៉ុល វណ្ណា នាយរងសង្កាត់រដ្ឋបាលព្រៃក្រយា និងលោក ចេង សែ មន្ត្រីរដ្ឋបាលព្រៃឈើ បានសហការណ៍ជាមួយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើនៅចំនុចខាងលើភ្លាមៗ។ ជាលទ្ធផលក្រុមការងារបានដកហូតរណាយន្តបានចំនួន៤គ្រឿង រឺឯជនខិលខូចបានរត់គេចខ្លួនបាត់។
វត្ថុតាងទាំងអស់ត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅទីស្នាក់ការអូរកំពប់អំបិលជាបណ្តោះអាសន្ន៕
0 Comments:
Post a Comment