-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, August 20, 2022

ឃាត់ខ្លួនបុរសម្នាក់សង្ស័យជាមុខសញ្ញាលក់និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម...

ចំនួនអ្នកទស្សនា: Views

 


ខេត្តស្ទឹងត្រែង÷ កាលពីវេលាម៉ោង3.00រសៀលថ្ងៃសុក្រទី19ខែសីហាឆ្នាំ2022 កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងបញ្ជារផ្ទាល់ដោយលោកវីវ:សេនីយ៍ឯក ជឹម អេន អធិការដ្ឋាននគរបាលស្រុកដឹកនាំកម្លាំងដោយលោក ជុំ សុភាព អធិការរងទទួលការងារប្រឆាំងគ្រឿងញៀនស្រុកសៀមប៉ាងបានសហការណ៍ជាមួយលោក សុផល បញ្ញានាយបប៉ុស្ត៍នគរបាលរដ្ឋបាលឃុំសេកុង បានឃាត់ខ្លួនជនសង្ស័យចំនួន01នាក់ មានឈ្មោះ មី នុន ភេទប្រុសអាយុ33ឆ្នាំ ទីកន្លែងកំណើតភូមិស្រែឬស្សី ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនៅចំនុចខាងក្រោយសាលាស្រុក ស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង វត្ថុតាងដកហូតមាន ថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន11កញ្ចប់តូច និង 01កញ្ចប់ធំសរុប12កញ្ចប់ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន កម្លាំងនគរបាលដ្ឋានធ្វើការសាកសួរនិងកសាងសំណុំរឿងរួមទាំងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋានខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត។ នេះមិនមែនជាលើកទីមួយនោះទេ ដែលកម្លាំងនគរបាលអធិការដ្ឋានស្រុកសៀមប៉ាងបានបើកប្រតិបត្តិការបង្ក្រាបនិងប្រឆាំងបទល្មើសគ្រឿងញៀនជាច្រើនលើករួចមកហើយ ។
ប្រជាពលរដ្ឋដែលរស់នៅស្រុកសៀមប៉ាងទាំងមូលបានស្ងើចសរសរសើរនូវស្នាដៃដ៏ល្អរបស់អជ្ញាធរគ្រប់លំដាប់ថ្នាក់នៅស្រុកសៀមប៉ាងដែលបានយកចិត្តទុកដាក់ បំរើ ការពារ ដើម្បីភូមិ ឃុំ មានសណ្តាប់ធ្នាប់និងសុវត្ថិភាពល្អនូវក្នុងសង្គម៕







k

0 Comments:

Post a Comment

Share This
Author Image

About