ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្ដអ៊ុតគំនូសចរាចរណ៍លើដងផ្លូវ ជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីគំនូសទាំងនេះ ត្រូវបានរលុបអស់ជាច្រើនខែ មកហើយនោះ។
លោក ហេង ងួន ប្រធានការិយាល័យសាធារណៈការ នៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ថា ដោយអនុវត្តន៍ តាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធា
រណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន និងកំពុងធ្វើសកម្មភាពអ៊ុតគំនូស ចរាចរណ៍លើដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមអនុវត្តន៍ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដោយក្នុងនោះបានអ៊ុតគំនូសចរាចរណ៍លើកំណាត់ ផ្លូវកម្ពុជាក្រោម ចាប់ពីផ្សារធំថ្មី ដល់ស្ពានអាកាស៧មករា ខណៈផ្លូវទាំងនេះបានជួសជុល និងអ៊ុតកៅស៊ូ AC រួចរាល់ហើយនោះ ហើយការអ៊ុតគំនូសចរាចរណ៍លើកំណាត់នេះក៏បាន រួចរាល់ហើយដែរ។ ក្រុមការងារ បាន និងកំពុងធ្វើសកម្មភាពអ៊ុតគំនូសចរាចរណ៍លើកំណាត់ ផ្លូវស៊ីសុវត្ថិ ចាប់ពីស្ពានជ្រោយចង្វារ ដល់រង្វង់មូលសម្តេច
ជួនណាត និងលើកំណាត់ផ្លូវសហ ព័ន្ធរុស្ស៊ី ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដល់ផ្លូវព្រះមុនីវង្ស។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យ ដឹងដែរថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ រដ្ឋបាលរាជធានី ភ្នំពេញ បានអ៊ុតគំនូសចរាចរណ៍លើផ្លូវចំនួន៦ខ្សែក្នុងនោះរួមមាន៖ បានអ៊ុតគំនូសចរាចរណ៍ លើផ្លូវលេខ៣៣៧, វិថីមាត់ទន្លេជ្រោយចង្វារ, មហាវិថីរដ្ឋសភា, ផ្លូវខាងជើងស្ថានទូតរុស្ស៊ី, ស្ពានជ្រោយចង្វារ រង្វង់មូលបាយ័ន រង្វង់មូលកួចកាណុង និងវិថីកែវចិន្តា៕
ដោយ សួស សំរិត
0 Comments:
Post a Comment