-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Sunday, August 28, 2022

អ្នកសារព័ត៌មានត្រូវចេះពីរបៀបជ្រើសរើសមុំនិងការដាក់ចំណងជើងដើម្បីឱ្យមាការទាក់ទាញ

ចំនួនអ្នកទស្សនា: Views

 


អ្នកសារព័ត៌មានត្រូវចេះពីរបៀបជ្រើសរើសមុំនិងការដាក់ចំណងជើងដើម្បីឱ្យមានកាទាក់ទាញ


 ភ្នំពេញ ÷ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នកសារព័ត៌មានត្រូវចេះពីរបៀបជ្រើសរើសមុំ និងការដាក់ចំណងជើងឱ្យល្អខ្លីហើយធ្ងន់ ដើម្បីជាយុទ្ធសាស្ត្រមួយទាក់ទាញអ្នកមើលច្រើន។


នៅក្នុងកម្មពិធីបើកវគ្គបណ្ដុះបណ្ដាលខ្លី ស្តីពីរបៀបចាប់មុំសរសេរដំណឹង ដាក់ចំណងជើង និងជ្រើសរើសសម្រង់ (Quote) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការបើកវគ្គបណ្ដុះ បណ្ដាលខ្លីស្ដីពីរបៀបចាប់មុំសរសេរដំណឹងការដាក់ចំណងជើង និងជ្រើសរើសសម្រង់(Quote)ដល់មន្ត្រីអ្នកសារព័ត៌មាននេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីបន្ថែមចំណេះយល់ដឹងពីការសរសេរព័ត៌មានឱ្យកាន់តែស៊ី ជម្រៅ វិធីសាស្ត្រក្នុងការជ្រើស រើសចំណងជើង ដើម្បីឱ្យមាន ការទាក់ទាញបន្ថែម។


"ថ្ងៃនេះខ្ញុំសប្បាយ ចិត្តដែលយើងបានបើកវគ្គរបៀបនៃការរើសមុំ និងការស្រង់ពាក្យរបៀបសរសេរដើម្បីចាប់មុំ ការចាប់មុំគឺមានសារសំខាន់ណាស់ដោយសារបច្ចុប្បន្ននេះដោយសារតែមានកាសែត facebookច្រើន បណ្ដាញសង្គមច្រើន អញ្ចឹងការសរសេរព័ត៌មានវាមានច្រើនគ្នា ១ ការសរសេរចំណងជើង ២ការរើសមុំ គឺវាជារឿងសំខាន់។ អ្នកសរសេរព័ត៌មានបែបចាប់មុំគឺត្រូវធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍អ្នកមើលឱ្យគាត់ចូលមើល ហើយត្រូវនឹងស្ថាន ការណ៍ជាក់ស្ដែងដោយមិនបំផ្លើសឬបំប៉ោងព័ត៌មាន។ ហើយអ្នកកាសែតដែលសរសេរព័ត៌មានល្អដោយការចាប់មុំគឺជាការទាក់ទាញអ្នក មើលមួយនៅពេលដែលគេចង់ដឹងអ្វីគេនឹងនឹកឃើញដល់យើងភ្លាម។ ហើយអ្នកនោះឯងគឺជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវអាចបន្សាបព័ត៌មានក្លែងក្លាយបាន"។


សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលខ្លី ស្តីពីរបៀបចាប់មុំសរសេរដំណឹង ដាក់ចំណងជើង និងជ្រើសរើសសម្រង់ (Quote) មានអ្នកចូលរួមចំនួន៦២រូបក្នុងនោះមានការចូលរួមផ្ទាល់ចំនួន២៨រូប ដែលជាមន្ត្រីព័ត៌មានមកពីអង្គភាពប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងមន្ទីរព័ត៌មានរាជធានី ខេត្ត៕






k

0 Comments:

Post a Comment

Share This
Author Image

About