-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, July 8, 2024

ល្បែងសុីសងផ្សងសំណាងគ្រប់ប្រភេទមាន់ជល់ តាមអនឡាញ ក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ!ដោយឡែកសមត្ថកិច្ចក្នុងមូលដ្ឋានមិនទប់ស្កាត់ និងបង្ក្រាប!

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូន ០៨,០៧,២០២៤


ខេត្តកំពង់ចាម ÷ ប្រិយមិត្តជាទីរាប់អាន ល្បែងស៊ីសងមានជល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ត្រូវបានបិទមួយរយៈពេលខ្លី បន្ទាប់ពីមានបទបញ្ជារដ៏មុឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអោយអភិបាលរាជធានី ខេត្ត ក្រុង ទូទាំងប្រទេសបិទឲ្យអស់រាល់ល្បែងសុីសងគ្រប់ប្រភេទ ដែលមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។


សម្ដេច នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ពេលនេះមិនមែនជាពេលដែលពង្រាយ រាល់ល្បែងសុីសងនោះទេ ព្រោះថាល្បែងស៊ីសងទាំងនេះមិនមែនជាកំណើនសេដ្ឋកិច្ចរបស់ជាតិនោះឡើយ...។


ប៉ុន្តែបើទោះបីជាម្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍និងមានបទបញ្ជារយ៉ាងនេះក្តី យើងសង្កេតឃើញថា ល្បែងស៊ីសងទាំងនោះ ពិសេសល្បែងសុីសង មាន់ជល់ និងឡូតូ យោគីតាមប្រព័ន្ធអនឡាញ នៅតែបន្តបើកលេងយ៉ាងគគ្លើន  នៅក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងតែដំណើរការលេងបានយ៉ាងរលូន ដោយមិនដឹងថាសមត្ថកិច្ចក្នុងមូលដ្ឋានបានដឹងរឺពុំដឹងនោះឡើយ។


- តើភូមិ ឃុំ មានសុវត្ថិភាពយ៉ាងដូចម្តេចទៅ បើល្បែងសុីសងគគ្រឹកគគ្រេងម្លុឹងៗ?


ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលសំណូមពរទៅដល់ លោក អុឹង ប៊ុន អធិការក្រុងកំពង់ចាម មេត្តាទាន មានវិធានការណ៍ចាត់កម្លាំងក្រោមឱវាទ ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសងនៅចំណុចខាងលើផងទាន! ដើម្បីរក្សាបាននៅគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បញ្ជៀសនូវ អំពើចោរកម្មផ្សេងៗ ដូចជា លួច ឆក់ និងអំពើហឹង្សាក្នុងគ្រួសារដោយសារតែល្បែងសុីសង ។ល។ 


ទោះជាយ៉ាងណា អង្គភាពសារព័ត៌យើងរងចាំបំភ្លឺពីគ្រប់គ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕






k

0 Comments:

Post a Comment

Share This
Author Image

About