-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, July 10, 2024

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ជាមួយក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ១០,០៧,២០២៤

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ជាមួយក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់សម្ដេចនាយករដ្ឋមន្ត្រី ពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ 

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ត្រូវពង្រឹងការអនុវត្តច្បាប់ស្ដីពីការបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសង ដោយមិនត្រូវឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទកើតមានក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនឡើយ។ ជាមួយគ្នានេះឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងគ្រប់ប្រភេទឡើយ ហើយមន្ត្រីឬអាជ្ញាធរណាដែលនៅតែចេញលិខិតបើកល្បែងស៊ីសងនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ បានស្នើឱ្យអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពិនិត្យឡើងវិញនូវទីតាំងល្បែងស៊ីសងទាំងឡាយ ដែលបានបិទនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ហើយចុះពិនិត្យតាមដានឡើងវិញ មិនត្រូវឱ្យមានទីតាំងណាមួយបើកដំណើរការឡើងវិញដែរ។ 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ ទូទាំងខេត្ត ត្រូវអនុវត្តគោលការណ៍របស់សម្ដេចនាយករដ្ឋមន្ត្រី ពាក់ព័ន្ធ បញ្ហាក្មេងជំនើង បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងដែលកើតមាននៅក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយកន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការបិទក្រុមហ៊ុនល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាត៨១៩ ទីតាំង ហើយនៅសល់ ៤ ទីតាំង គឺក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនៅមានសុពលភាព។ 

ជាមួយគ្នានេះផងដែរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ណែនាំដល់មន្ត្រីទាំងអស់មិនថាអាជ្ញាធរមូលដ្ឋានឬកងកម្លាំងឡើយ ត្រូវដកខ្លួនឱ្យផុតពីបញ្ហាល្បែងស៊ីសង ហើយបើមានមន្ត្រីណាពាក់ព័ន្ធ និងល្បែង ឬការល្បែងស៊ីសង ត្រូវចាត់វិធានការតាមច្បាប់ដោយមិនមានការយោគយល់ឡើយ៕




























k

0 Comments:

Post a Comment

Share This
Author Image

About