-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, July 23, 2024

ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ២៣,០៧,២០២៤

កំពង់ឆ្នាំង÷នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក សាន់ យូ អភិបាលរងខេត្ត  អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋឃុំច្រណូក ស្រុកកំពង់លែង ដែលបានស្នើសុំមកកាន់អាជ្ញាធរខេត្ត ក្នុងការបន្តធ្វើស្រែលើដីតំបន់៣ ឆ្នាំបន្ទាប់ វត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាច្រើនរូប អាជ្ញាធរស្រុក អាជ្ញាធរឃុំកងកម្លាំងនិងប្រជាពលរដ្ឋ។ ក្នុងពិធីនេះផងដែរក៏មានការដាំដើមឈើជានិមិត្តរូបនៅក្នុងឃុំច្រណូក។

ក្នុងពិធីនេះផងដែរ ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន បានរំលឹកអនុស្សាវរីយ៍កាលពី ២០ ឆ្នាំមុន ដែលឯកឧត្តម ធ្លាប់មានទំនាក់ទំនង និងការងារជាច្រើន ជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ជាពិសេសនៅក្នុងឃុំច្រណូក  និងបានបង្ហាញភាពស្និទ្ធស្នាលរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋផងដែរ។ 

ក្នុងនោះផងដែរ ឯកឧត្តម ប៉ាន់ ខែមប៊ុនថនបានផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋដែលមានដីអាស្រ័យផលនៅតំបន់បីឱ្យអាស្រ័យផល ១ឆ្នាំ ហើយ ឯកឧត្តម ហាមទន្ទ្រានដីថ្មីនិងហាមកាប់ដើមឈើ នៅក្នុងតំបន់ 3 ដែលច្បាប់ហាមឃាត់មិនឲ្យបន្តទៅទៀតឡើយ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យដឹងថា ចំពោះប្រជាពលរដ្ឋ ដែលមានបំណង ធ្វើស្រែលើដីតំបន់៣  សូមអញ្ជើញមកសាលាឃុំ ធ្វើលិខិតកិច្ចសន្យាស្នើសុំដីអាស្រ័យផលបន្ត ដើម្បីឲ្យក្រុមការងារទាំងអាជ្ញាធរខេត្ត ស្រុក និងឃុំ ធ្វើការពិនិត្យជាក់ស្ដែង និងរៀបចំឯកសារតាមនីតិវិធីដូចឆ្នាំកន្លងមក។  ឯកឧត្តមបានបន្ថែមថា នៅក្នុងស្រុកកំពង់លែង គឺមានចំនួន ៩ ឃុំ មានឃុំចំនួន ៧ ដែលមានដីស្រែ សម្រាប់អាស្រ័យផលស្រូវ ទាំងក្នុងតំបន់២ និងក្នុងតំបន់៣។

ទន្ទឹមនោះផងដែរ ប្រជាពលរដ្ឋនៅឃុំច្រណូក ក៏សូមអបអរសាទរ ជូនចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានគិតគូរ អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលមានមុខរបរស្រែចំការ សូមជួបនូវពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។









k

0 Comments:

Post a Comment

Share This
Author Image

About