ខេត្តកំពង់ឆ្នាំង ÷ ប្រិយមិត្តជាទីរាប់អាន ល្បែងស៊ីសងមានជល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ត្រូវបានបិទមួយរយៈពេលខ្លី បន្ទាប់ពីមានបទបញ្ជារដ៏មុឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអោយអភិបាលរាជធានី ខេត្ត ក្រុង ទូទាំងប្រទេសបិទឲ្យអស់រាល់ល្បែងសុីសងគ្រប់ប្រភេទ ដែលមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
សម្ដេច នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ពេលនេះមិនមែនជាពេលដែលពង្រាយ រាល់ល្បែងសុីសងនោះទេ ព្រោះថាល្បែងស៊ីសងទាំងនេះមិនមែនជាកំណើនសេដ្ឋកិច្ចរបស់ជាតិនោះឡើយ...។
ប៉ុន្តែបើទោះបីជាម្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍និងមានបទបញ្ជារយ៉ាងនេះក្តី យើងសង្កេតឃើញថា ល្បែងស៊ីសងទាំងនោះ ពិសេសល្បែងសុីសងប្រភេទ ឡូតូ យោគីតាមប្រព័ន្ធអនឡាញ នៅតែបន្តបើកលេងយ៉ាងគគ្លើន នៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កំពុងតែដំណើរការលេងបានយ៉ាងរលូន ដោយមិនដឹងថាសមត្ថកិច្ចក្នុងមូលដ្ឋានបានដឹងរឺពុំដឹងនោះឡើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះគេប្រទះឃើញ ផ្ទះលក់ចាប់ហួយមួយ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង បានដាក់កញ្ចក់ទូរទស្សន៍ បើកល្បែងសុីសង យ៉ាងរំភើយ ដោយទីតាំងនេះនៅមិនឆ្ងាយពីសាលាសង្កាត់ប៉ុន្មានឡើយ ហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ច បណ្តែតបណ្តោយអោយមានបទល្មើសល្បែងសុីសងនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនទៅវិញ? រឺមួយក៏មិនបានដឹង។
អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក ជីវ ចាន់លី នាយប៉ុស្តិ៍សង្កាត់ផ្សារឆ្នាំង បាននោះទេ ដោយពុំមានលេខទូរស័ព្ទ។
- តើភូមិ ឃុំ មានសុវត្ថិភាពយ៉ាងដូចម្តេចទៅ បើល្បែងសុីសងគគ្រឹកគគ្រេងម្លុឹងៗ?
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលសំណូមពរទៅដល់ លោកវីរៈសេនីយ៍ឯក ឆាយ ខេមរត្ន័ អធិការក្រុងកំពង់ឆ្នាំង មេត្តាទាន មានវិធានការណ៍ចាត់កម្លាំងក្រោមឱវាទ ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសងនៅចំណុចខាងលើផងទាន! ដើម្បីរក្សាបាននៅគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បញ្ជៀសនូវ អំពើចោរកម្មផ្សេងៗ ដូចជា លួច ឆក់ និងអំពើហឹង្សាក្នុងគ្រួសារដោយសារតែល្បែងសុីសង ជាដើម។ល។
ទោះជាយ៉ាងណា អង្គភាពសារព័ត៌យើងរងចាំបំភ្លឺពីគ្រប់គ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
0 Comments:
Post a Comment