ផ្សាយចេញពីក្រុងសំពៅពូន ១២,០៧,២០២៤
ខេត្តកំពង់ឆ្នាំង : នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ដាំកូនឈើព្រៃលិចទឹក ២០០០ ដើម(ប្រភេទដើមរាំង) លើ ដីតំបន់៣ ចំណុចបឹងរូង ស្តីគងតូច ភូមិក្បាលកន្លង់ ភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ដោយមានការចូលរួមពីសំណាក់ លោក ដូវ គឹស៉ីន អភិបាលស្រុកជល់គិរី លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មន្ត្រីមន្ទីរកសិកម្ម អាជ្ញាធរស្រុក កងកម្លាំង ប្រជាការពារ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចំនួន ៣០០នាក់ ។
លោក សាន់ យូ អភិបាលរងបានថ្លែងថា ព្រៃលិចទឹកមានសារៈសំខាន់ខ្លាំងណាស់ គឺជាជម្រកត្រីពងកូន ជាប្រភពចំណី និងជម្រករបស់ត្រី វាជាជម្រកសត្វស្លាប សត្វល្មូន និងសត្វច្រើនប្រភេទទៀត ព្រៃលិចទឹកក៏ជាប្រភពចំណូលសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ព្រោះថាបើមានព្រៃលិចទឹក ប្រជាកសិករ ក៍អាចនេសាទត្រីបានច្រើនដែរ ព្រោះបើបាត់បង់ព្រៃលិចទឹកក៏ដូចបាត់បង់មច្ឆាជាតិយ៉ាងនោះដែរ។
ព្រៃលិចទឹក ក៏ជាតំបន់ទេសចរណ៍ របស់សហគមន៍មូលដ្ឋាន ប្រសិនបើយើងរៀបចំឲ្យបានត្រឹម វាក៍ជារបាំងរាំងខ្ទប់ខ្យល់ និងធ្វើឲ្យទឹកថ្លា មិនរីងរាក់ទៀតផង ក្រៅពីនោះវានូវបាន ផ្តល់អ៊ុកស៊ីសែន ដល់មនុស្សរស់នៅ និងជាថ្នាំបុរាណសម្រាប់ព្យាបាលផងដែរ៕
0 Comments:
Post a Comment