Tuesday, July 30, 2024
នាយឧត្តមសេនីយ៍ ស ថេត បានក្រើនរំលឹក និងដាក់បទបញ្ជាដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវធានាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គម ដើម្បីបន្ដការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ
ចំនួនអ្នកទស្សនា: ViewsTuesday, July 23, 2024
ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
ចំនួនអ្នកទស្សនា: ViewsTuesday, July 16, 2024
នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចផលិតឧបករណ៍នេសាទខុសច្បាប់ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
ចំនួនអ្នកទស្សនា: Viewsផ្សាយចេញពីក្រុងសំពៅពូន ១៦ កក្កដា ២០២៤
ខេត្តកណ្ដាល៖ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងព្រះរាជអាជ្ញារងខេត្តកណ្តាល ចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងលួចផលិតឧបករណ៍នេសាទខុសច្បាប់(អំភ្លីឆក់ត្រី)មួយកន្លែងស្ថិតនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានបញ្ជាក់ថា៖ ប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកផលិត និង ចែកចាយនូវឧបករណ៍នេសាទខុសច្បាប់នេះ គឺបានធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្រោយពីជនសង្ស័យបានបង្ហោះលើបណ្តាញសង្គម តិកតុកដាក់លក់ នូវឧបករណ៍ខុសច្បាប់ទាំងនេះជាសាធារណៈ ខណៈករណីនេះជនសង្ស័យបានសារភាពថាគេពិតជាបានលួចផលិតមែន និងបានចែកចាយលក់នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។
បើតាមលោក ហេង សុភារិទ្ធ បានឲ្យដឹងផងដែរ ក្រោយធ្វើការឃាត់ខ្លួន និងរឹបអូសនូវវត្ថុតាងជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ ខណៈករណីនេះជាបទល្មើសនេសាទ ដោយមិនអាចអនុគ្រោះបានឡើយ ដោយសារតែជនសង្ស័យរូបនេះបានលួចផលិតនូវឧបករណ៍ខុសច្បាប់នេះយូរមកហើយនោះ។
ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គប្បីត្រូវធ្វើការសហការជាមួយអាជ្ញាធរ ឬរដ្ឋបាលជលផលដើម្បីធ្វើយ៉ាងណាលុបបំបាត់បទល្មើសនេសាទ ខុសច្បាប់នៅតាមភូមិ និងសហគមន៍របស់បងប្អូនផងដែរ ហើយប្រសិនបើប្រពលរដ្ឋណាដែលបាននេ សាទ ឬលួចផលិតឧបករណ៍នេសាទខុសច្បាប់នឹងចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងនោះឡើយ៕
Sunday, July 14, 2024
អាជ្ញាធរខេត្តកំពង់ធំ ហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ...
ចំនួនអ្នកទស្សនា: Viewsផ្សាយចេញពីក្រុងសំពៅពូន ១៤, ០៧, ២០២៤
ខេត្តកំពង់ធំ ៖ នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដីតំបន់បី នៅក្នុងស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងអំពាវនាវប្រជាពលរដ្ឋ ត្រូវហ៊ានរាយការណ៍ ចំពោះជនណាមកទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលរួច។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តចុះរឹតបណ្តឹងទប់ស្កាត់ ការចូលទៅអាស្រ័យផលដីតំបន់៣ ក្រៅពីដីតំបន់ឆ្វៀល ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តកំពង់ធំបានចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួន ដល់កងកម្លាំងដែលប្រចាំនៅគណៈបញ្ជាការស្រាលផងដែរ។
សូមបញ្ជាក់ផងដែរថាៈ ប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដីតំបន់បីនេះ ស្ថិតនៅតំបន់ (ខ្វាក់ទោច ខ្វាក់ធំ) នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយសារតែបច្ចុប្បន្ននេះ ជនខិលខូចកំពុងតែរំលោភបំពានយកដីធ្វើស្រែប្រាំង៕
ល្បែងសុីសងផ្សងសំណាងប្រភេទយោគី តាមអនឡាញ ក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ!ដោយឡែកសមត្ថកិច្ចក្នុងមូលដ្ឋានមិនទប់ស្កាត់ និងបង្ក្រាប!
ចំនួនអ្នកទស្សនា: Views
About