ផ្សាយចេញពីក្រុងសំពៅពូន ថ្ងៃ៣១ ០៨ ២០២៣
ក្រុងក្រចេះ ÷ បទល្មើសព្រៃឈើរបស់ក្រុមឈ្មួញជើងខ្លាំងវ័យក្មេងឈ្មោះ ឈុយ ហៅ (ក្អូន) នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជួនផលអនុផលព្រៃឈើជារៀងរាល់ថ្ងៃតាមរយ:រថយន្តសាំងយ៉ុង ដោយពុំមានការទប់ស្កាត់និងបង្ក្រាបពីសំណាក់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ពិសេសជំនាញផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះនោះឡើយ ។
ជាក់ស្តែងនៅម៉ោង ២.១៦នាទី ទាបភ្លឺថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ភូមិកោះខ្ញែរ ភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានរថយន្តសាំយ៉ុងពណ៍សចំនួន០២ គ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AE 0303 និងមួយគ្រឿងទៀតពុំមានស្លាកលេខដែលគេស្គាល់ថាជារបស់លោក ឈុយ ហៅ (ក្អូន)បាននិងកំពុងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើចេញចំនុចទីតាំងភូមិសាស្ត្រខាងលើ ដោយកាត់តាមស្នាក់ការដែនជម្រកសត្វព្រៃ សំបូរ យកទៅលក់ចែកចាយនៅតាមខេត្តនានាបានយ៉ាងរលូន ។
បើទោះក្នុងពេលថ្មីៗនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជារដ៏មុឹងម៉ាត់ អោយបង្ក្រាបរាល់បទល្មើសព្រៃឈើយ៉ាងណាក្តី ក៏ឈ្មួញឈើរូបនេះនៅតែអាចចរាចរណ៍បានយ៉ាងអានាធិបតេយ្យដោយពុំទាក់ភ្នែកអស់លោក ជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះនោះឡើយ ហាក់បីដូចជាត្រូវថ្នាំសណ្តំដេកលក់អស់រលីង រឺក៏ឈ្មួញឈើ លោក ឈុយ ហៅ (ក្អូន) ចេះសិល្ប៍ ហោះលើអាកាស ជ្រែកដី បានជាមើលមិនឃើញពីសកម្មភាពទាំងនេះ ។
ប្រជាសហគមន៍សំណូមពរដល់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មេត្តាចាត់កំលាំងក្រោមឪវាទទប់ស្កាត់ផងទាន ពិសេសឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយត្រួតពិនិត្យលើលោក ឈុយ ហៅ(ក្អូន)ឈ្មួញឈើជើងខ្លាំងខាងបំផ្លាញសម្បត្តិធនធានធម្មជាតិនេះផងទាន៕
0 Comments:
Post a Comment