-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, September 2, 2023

ពិតជាជើងខ្លាំងមែនហ្ន៎! បើកទីតាំងស្តុកអុសព្រៃយ៉ាងអនាធិបតេយ្យ អជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធមិនហ៊ានបង្ក្រាបសោះ... សុំសរសើរ.

ចំនួនអ្នកទស្សនា: Views

  ផ្សាយចេញពីរាជធានីភ្នំពេញ ០២.០៩.២០២៣

ខេត្តកំពង់ធំ ÷ បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមានជាហូរហែរនៅក្នុងទឹកដីនៃខេត្តកំពង់ធំ ។

ជាក់ស្តែងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍មកថា ទីតាំងស្តុកអុសព្រៃធម្មជាតិមួយកន្លែង ដែលស្ថិតនៅចំនុចសហគមន៍ ជាំធ្លក ភូមិរវៀង ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលម្ចាស់ទីតាំងមានឈ្មោះ ទីណា បាននិងកំពុងធ្វើសកម្មភាពគៀងគរ អោយប្រជាពលរដ្ឋចូលទៅកាប់អុសព្រៃយកមកលក់អោយខ្លួនក្នុងតំលៃ ២ទៅ៣ មុឺនរៀលក្នុងមួយម៉ែតគីបជារៀងរាល់ថ្ងៃ ដោយមានការទប់ស្កាត់រឺបង្ក្រាបនុញឡើយ។


តាមការអះអាងពីមេការមើលការខុសត្រូវទីតាំងអុសព្រៃធម្មជាតិរបស់លោក ទីណា ខាងលើបានប្រាប់ថា ចំពោះការដាក់ទីតាំងស្តុកអុសព្រៃនេះ មុននឹងចូលមកគឺពួកគេបានរត់ការអស់ហើយ ចំពោះអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ហេតុដូច្នេះបានជាពុំមានការរាំងស្ទះ ចំពោះសកម្មភាពការងារទាំងនេះ។


ប្រជាសហគមន៍មានចម្ងល់ថា តើការប្រមូលទិញស្តុកទុក និងដឹកជញ្ជូនអុសធម្មជាតិ របស់លោក ទីណា ខុសច្បាប់ដែររឺទេទាន? ចំណែកលោកសៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្តាន់បានមានប្រសាសន៍តាមរយៈទូរស័ព្ទកាលពីវេលាម៉ោង ៤.១៨នាទីរសៀល ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០២៣ ថា ចំពោះទីតាំងស្តុកអុសធម្មជាតិនៅចំនុចខាងលើ គឺហួសដែនសមត្ថកិច្ចរបស់លោកហើយ គឺជាដែនរបស់បរិស្ថានបឹងប៉េ ជាអ្នកគ្រប់គ្រង។


ចំណែកលោក នី ប្រធានស្នាក់ការដែនជម្រកសត្វព្រៃ ក្រុមការងារមិនអាចទំនាក់ទំងបានទេ ដោយពុំមានលេខទូរស័ព្ទ ។


ចំណែកលោក គង់ សុភា អភិបាលរងស្រុកសណ្តាន់ទទួលផែនបទល្មើសធនធានធម្មជាតិ បានមានប្រសាសន៍តាមរយៈតេលេក្រាមថា លោកមិនបានជ្រាបទេ ដោយសារតែជាប់បង្ក្រាបបទល្មើសនេសាទ ចាំលោកមកវិញសិន។


ប្រជាសហគមន៍ដាក់ការសង្ស័យថា ប្រហែលជាអស់លោកអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានប្រហែលជាត្រូវដងត្រូវផ្លែជាមួយលោក ទី ណា អស់ហើយទេដឹង? បានជាហ៊ានដាក់ទីតាំងបោះរោងដេកចាំប្រមូលទិញផលអនុផលព្រៃឈើធម្មជាតិ ពិសេស ប្រភេទអុសព្រៃធម្មជាតិនេះបានដោយរលូនយ៉ាងនេះ។


ប្រជាពលរដ្ឋស្នើរសុំដល់លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ ពិសេសឯកឧត្តម ងួន រតនៈ មេត្តាចាត់វិធានការណ៍ទប់ស្កាត់បទល្មើសព្រៃឈើ ប្រភេទអុសគីបនេះផងទាន។


អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺ ពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាននៃព្រះរាជអាណាចក្រកម្ពុជា៕















k

0 Comments:

Post a Comment

Share This
Author Image

About