-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, August 11, 2023

ដីព្រៃសហគមន៍សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពងកូននិងជាសម្បត្តិរបស់រដ្ឋ ត្រូវបានរងនូវការឈួសឆាយទន្ទ្រានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់....

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣

ខេត្តត្បូងឃ្មុំ ÷ មានសេចក្តីរាយការណ៍មកថា ដីព្រៃសហគមន៍សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពងកូន ស្ថិតនៅ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កំពុងតែរងនូវការកាប់ទន្ទ្រានឈួសឆាយពីសំណាក់ឈ្មួញទុច្ចរិត បានរួមគំនិតគ្នាជាប្រព័ន្ធកាត់ឆ្វៀលលក់យកធ្វើមានធ្វើបានយ៉ាងអនាធិបតេយ្យដោយពុំមានការទប់ស្កាត់ពីសំណាក់អជ្ញាធរ រឺមន្ត្រីជំនាញពាក់ព័ន្ធណាឡើយ។


ជាក់ស្តែងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប្រភពពីប្រជាពលរដ្ឋបានរៀបរាប់ថាមានគ្រឿងចក្រនិងត្រាក់ទ័រ កំពុងតែធ្វើសកម្មភាពឈួសឆាយដីព្រៃដែលជាជម្រកត្រីពងនេះយ៉ាងគគ្រឹក ដោយមានការបើកដៃពីលោក លីម គិន អនុប្រធានសហគមន៍សំបុកសត្វសែនជ័យ ព្រោះលោក គីម គិន ជាអ្នករត់ការ និងកាត់ឆ្វៀលដីជាកង់ៗលក់តាមទំនើងចិត្តយកលុយដាក់ដាក់ក្នុងហោរប៉ៅខ្លួនយ៉ាងរំភើយ ។


គួររំលឹកផងដែរថាកាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារក៏ធ្លាប់បានទំនាក់ទំនងទៅលោក វ៉ាន់ ចាន់ ប្រធានសហគមន៍សំបុកសត្វសែនជ័យ ដើម្បីសុំការបកស្រាយបំភ្លឺពាក់ព័ន្ធនិងករណីឈួសឆាយដីព្រៃដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកដែរ លោក វ៉ាន់ ចាន់ បានរៀបរាប់ថាលោកពុំដែលបានដឹងនុះទេ ហើយរឿងដែរមានគ្រឿងចក្រចូលមកឈួសឆាយដីព្រៃសហគមន៍ទាំងនេះក៏ដូចជាពុំមានដែរ

ចំណែកលោក លីម គិន ក្រុមការងារមិនអាចទំនាក់ទំនងបានទេ ដោយខលទៅជាច្រើនដងតែពុំមានអ្នកទទួលទូរស័ព្ទ ។


គួរបញ្ជាក់ផងដែរថាដីព្រៃសហគមន៍សំបុកសត្វសែនជ័ន ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុប ៧.៤៣០ហិចតា តែមកទល់បច្ចុប្បន្ននេះយើងសង្កេតឃើញថាបានក្លាយទៅជាវាលអស់ទៅហើយ ដោយសារការលោភលន់ចង់មានចង់បានរបស់បុគ្គលមួយក្តាប់តូច សូម្បីតែដីដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋក៏មិនលើកលែងដែរ ពិសេសគឺលោក លីម គិន តែម្តង។


ប្រជាសហគមន៍ពិតជាមានសេចក្តីសោកស្តាយដីព្រៃសហគមន៍សំបុកសត្វសែនជ័យដែលជាជម្រកត្រីពងកូនជាពន់ពេក ម្យ៉ាងទៀត មហាជនក្នុងមូលដ្ឋាន បានដាក់ការសង្ស័យថា ប្រហែលជាអស់លោកថ្នាក់ខេត្ត ឬ មន្ត្រីជំនាញទាំងអស់នោះបានត្រូវរ៉ូវចែកគ្នាធ្វើមានធ្វើបានអស់ហើយទេដឹង ? បានជាមិនមានចំណាត់ការទុកឲ្យលោក លីម គិន ហ៊ានធ្វើអ្វីៗតាមតែអំពើរចិត្តយ៉ាងដូច្នេះ។


- ប្រជាសហគមន៍ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សូមសំណូមពរដល់ឧត្តមបណ្ឌិត ជាម ចាន់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំមេត្តាមានវិធានការចំពោះករណីខាងលើនេះផងទានបើមិនដូច្នោះទេដីព្រៃលិចទឹកជាង ៧០០០ ហិចតាក្នុងដែនសហគមន៍(សំបុកសត្វសែនជ័យ)និងត្រូវរលាយហិនហោចអស់ក្រោមស្នាដៃលោក លីម គិន ជាក់ជាមិនខាន ឡើយ៕
















k

0 Comments:

Post a Comment

Share This
Author Image

About