-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, August 24, 2023

បទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់កំពុងតែកើតឡើងយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផលបានត្រឹមឈរអោបដៃមើល...មិនទប់ស្កាត់និងបង្ក្រាបឡើយ..

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូន ២៤,០៨,២០២៣



ខេត្តកណ្តាល ÷ មានសេចក្តីរាយការណ៍ថា បទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ដាក់ សៃយើន ស្បៃមុងសាច់ខៀវ រាប់សិបម៉ែត នៅចំនុច២៤ ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពបានបង្ហើបថា ការដាក់និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅចំនុចខាងលើនេះ ភាគច្រើនជាជនជាតិវៀតណាម មេឈ្មួញធំៗ ដែលគេមានលុយទើបអាចដាក់ឧបករណ៍នេសាទខុសច្បាប់នេះបាន ទោះបីជាក្នុងរដូវបិតនេសាទក៏ដោយ ។

ប្រភពដដែលបន្តថា សំរាប់ពួកគាត់ជាប្រជាពលរដ្ឋធម្មតាមិនហ៊ានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នោះទេ ព្រោះគ្មានលុយបង់អោយជំនាញ បានត្រឹមដាក់មង ចងសន្ទូច នាយអាយគ្រាន់បានតែម្ហូបតែប៉ុណ្ណោះ រីឯជំនាញវិញគាត់ថា ឃើញចុះមកតែញឹក តែមិនដែលអនុវត្តច្បាប់អីទេ មកហើយទៅវិញធម្មតា។

ដោយឡែកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ក្រុមការងារអ្នកសារព័ត៍មានបានទំនាក់ទំនងទៅលោក សៀង ម៉ាលី នាយផ្នែករដ្ឋបាលជលផលស្រុកកោះធំ បានមានប្រសាសន៍តាមរយះទូរស័ព្ទថា លោកពុំទាន់មានចំណាត់ការនៅឡើយទេ ដោយសារទឹកមិនទាន់ឡើង មួយវិញទៀតចាំដល់ពេលដែលលោកចុះ លោកនិងអោយក្រុមការងារអ្នកសារព័ត៌មានទៅជាមួយ ហើយចង់កាប់ចង់ចាំងអ្វីស្រេចតែចិត្តចុះ ។

ក្នុងនាមអ្នកសារព័ត៌មានឆ្ងល់ថា ហេតុអ្វីបានជាលោក សៀង ម៉ាលី នាយផ្នែករដ្ឋបាលជលផលស្រុកកោះធំមានប្រសាសន៍ថាអោយអ្នកសារព័ត៍មាន ទៅកាប់ទៅចាំង នូវឧបករណ៍នេសាទខុសច្បាប់ទៅវិញ?
ក្នុងនាមអ្នកសារព័ត៌មាន ចង់ជម្រាបជូន លោក សៀង ម៉ាលី ថា អ្នកសារព័ត៌មានគ្មានតួនាទីនិងភារកិច្ច ទៅទប់ស្កាត់ រឺបង្ក្រាបនុះទេ បានត្រឹមថតផ្តិតយករូបភាព រាយការណ៍ទៅជំនាញពាក់ព័ន្ធតែប៉ុណ្ណោះ ចង់លោក ទប់ស្កាត់រឺមិនទប់ស្កាត់វាជាំនាញរបស់លោក។

ប្រជានេសាទសំណូមពរដល់លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ ពិសេសឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាមានវិធានការទប់ស្កាត់នូវរបរនេសាទខុសច្បាប់ខាងលើនេះផងទាន ដើម្បីអោយសម្បត្តិធនធានធម្មជាតិដែលជារបស់រដ្ឋ របស់រួមបានស្ថិតស្ថេរគង់វង្ស ណាមួយនាពេលបច្ចុប្បន្ននេះជារដូវត្រីពងកូនផងទាន៕
























k

0 Comments:

Post a Comment

Share This
Author Image

About