ផ្សាយចេញថ្ងៃ ០៤ ខែសីហា ឆ្នាំ២០២៣
ខេត្តកំពង់ឆ្នាំង ÷ មានសេចក្តីរាយការណ៍មកថាប្រជាពលរដ្ឋប្រមាណជាង៤០ គ្រួសារកំពុងតែស្រែកដង្ហោយស្នើរសុំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចអគ្គសេនាបតី តេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា អោយជួយដោះស្រាយបញ្ហាវិវាទបញ្ហាដីធ្លីដែលពួកគាត់បានកាន់កាប់អាស្រ័យផលតាំងពីអំឡុងឆ្នាំ ១៩៩៣ ដែលមានលោក ឃ្លាំង រុី មេឃុំក្រាំងល្វាជាអ្នកវាយត្រា ទទួលស្គាល់និងបានអនុញ្ញាតទទួលស្គាល់អោយកាន់កាប់ប្រើប្រាស់ អាស្រ័យផលធ្វើស្រែ ចំការ រហូតមកទល់បច្ចុប្បន្ននេះ។
ដោយឡែកក្នុងពេលថ្មីៗនេះ ស្រាប់តែមានអ្នកមានលុយ មានអំណាច បាននាំបក្សពួកមករំលោភបំពាន យកគ្រឿងចក្រមកឈួសឆាយ ធ្វើរបងហ៊ុំព័ទ្ធ បិទផ្លូវមិនអោយពួកគាត់ អាស្រ័យផលបន្ត និងមិនអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដីនោះជាដាច់ខាត ដោយទ្រាំពុំបាននិងទង្វើទាំងនេះ ប្រជាពលរដ្ឋបានដាក់សំណើរសំណូមពរមកដល់អង្គភាពអ្នកសារព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយដើម្បីអោយដំណឹងនេះបានដឹងដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេច តេជោ ហ៊ុន សែន បិតាសន្តិភាព អោយលោកជួយដោះស្រាយ និងរកយុត្តិធម៌ជូនពួកគាត់ ព្រមទាំងផ្តិតមេដាយជាសក្ខីភាពដូចតទៅ..
0 Comments:
Post a Comment