ពិតជាគួរអោយសង្វេគ និងអាសូរក្រៃលែងព្រៃអង់តែនដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ត្រូវបានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យដោយសារតែ......
មូលហេតុដោយសារតែ សព្វថ្ងៃនេះព្រៃនេះត្រូវបានរងនូវការកាប់បំផ្លាញពីក្រុមឈ្មួញដែលបានគៀងគរអោយប្រជាពលរដ្ឋចូលទៅកាប់ជញ្ជូនយកទៅលក់យ៉ាងអនាធិបតេយ្យ ដោយពុំដែលឃើញមានអជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលព្រៃឈើ ដែលមានស្នាក់ការនៅក្បែរនោះធ្វើការទប់ស្កាត់រឺបង្ក្រាបនោះឡើយ ។
តាមសំដីអ្នកកាប់ទាំងនោះ បានរៀបរាប់ថាមុននិងគេអាចចូលមកកាប់ព្រៃអង់តែននេះមិនថា អុសច្នៃ អុសគីបនោះទេ បើមិនបង់លុយអោយអស់លោកជំនាញ ពួកគេក៏មិនអាចចូលមកកាប់និងធ្វើចរាចរណ៍នៅតាមដងផ្លូវបានឡើយ ដោយក្នុងមួយគោយន្តត្រូវបង់ បើអុសច្នៃពី ៣០០០០រៀល ទៅ ៥០០០០រៀល អុសគីបពី១០០០០រៀល ទៅ២០០០០រៀល មិនបង់គឺមិនបានជាដាច់ខាតហើយ។
គួរបញ្ជាក់ផងដែរថាទីតាំងដែលពួកអ្នកកាប់អុសខាងលើគឺនៅមិនឆ្ងាយពីស្នាក់ការ រដ្ឋបាលព្រៃឈើនោះទេ ហើយអ្វីដែលកត់សំគាល់នោះគឺមានស្នាក់ការដល់ទៅ០២ ថែមទៀតផង គឺស្នាក់ការអូរដៃជ្រៃ០១ ស្នាក់ការកំពប់អំបិល០១ ។
ប្រជាសហគមន៍ដែលស្រលាញ់ធនធានធម្មជាតិបានសំដែងនូវការសោកស្តាយជាពន់ពេក មិនគួរណាព្រៃអង់តែនដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ត្រូវបានរលាយដោយសារតែមានការបើកដៃពីសំណាក់អស់លោកដែលបានដាក់ស្នាក់ដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់អោយថែរក្សាការពារសម្បត្តិធម្មជាតិទាំងនោះអោយបានគង់វង្ស តែផ្ទុយទៅវិញបែរជាឃុបឃិតផ្សំគំនិតដាក់ស្នាក់ការដេកចាំយកលុយដាក់ចូលក្នុងហោប៉ៅទៅវិញ។
ប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ពិសេសឯកឧត្តមបណ្ឌិតកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់វិធានការណ៍ទប់ស្កាត់រាល់បទល្មើសខាងលើនេះផងទាន បើនៅតែបែបនេះ ព្រៃអង់តែននិងបាត់បង់ ក្លាយជាវាលអង់តែនយ៉ាងពិតប្រាកដជាក់ជាពុំខានឡើយ៕
0 Comments:
Post a Comment