-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, July 18, 2023

អុញនោះ! ព្រៃសហគមន៍ប្រជុំមិត្តទើបតែបានដាំបង្គោលបោះព្រំ មិនទាន់បានមួយដង្ហើមចង្រិតផង ស្រាប់តែធុំក្លិនមិនសូវស្រួលបណ្តើរៗហើយ ដោយសារតែ.....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣

ខេត្តស្ទឹងត្រែង ÷ ដូចមហាជនបានជ្រាប និងដឹងមកហើយថា ព្រៃឈើសហគមន៍មួយកន្លែងដែលមានឈ្មោះ សហគមន៍ប្រជុំមិត្ត ស្ថិតនៅភូមិទូលបេង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលទើបតែបានបោះបង្គោលព្រំកំណត់ទីតាំងភូមិសាស្ត្រ ដើម្បីអភិរក្សការពារដើមឈើតូចធំ និងសត្វព្រៃគ្រប់ប្រភេទដែលបានរស់នៅក្នុងតំបន់នោះ តែជាអកុសលមិនទាន់បានមួយដង្ហើមចង្រិតផង ស្រាប់តែធុំក្លិនស្អុយជាបណ្តើរៗហើយ។



ដោយមានសេចក្តីរាយការណ៍មកថាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នេះហាក់ដូចជាមានភាពមិនប្រក្រតី ដោយសារការបើកភ្លើងខៀវពីមន្ត្រីគ្រាប់ល្ពៅ បានបណ្តោយអោយឈ្មួញទុច្ចរិតចូលទៅកាប់បំផ្លាញផលអនុផលព្រៃឈើក្នុងព្រៃសហគមន៍ប្រជុំមិត្តនេះ យ៉ាងអនាធិបតេយ្យដោយមានគោយន្តកន្ត្រៃរាប់សិបគ្រឿងបានចូលទៅកាប់ផ្តួលរំលំ យ៉ាងភ្លូកទឹកភ្លូកដីទៅវិញ តើនេះជាឆាកល្ខោនសំដែង បំភ័ន្តភ្នែករឺមួយយ៉ាងណា ?


ប្រភពបន្តថា គោយន្តកន្ត្រៃរាប់សិបគ្រឿងដែលអាចចូលកាប់ព្រៃឈើសហគមន៍នេះបាន ដោយសារតែមានការបើកដៃពីលោក ឡន ប្រធានសហគមន៍ និងលោក ភី សាម៉ុន នាយសង្កាត់រដ្ឋបាលព្រៃឈើ (ព្រះរំកិលអន្លង់ជ្រៃ ក្នុងស្រុកថាឡាបរិវ៉ាត់) បើមិនដូច្នោះទេគឺពួកគេមិនអាច ចេះតែផ្តាសហ៊ានចូលកាប់នោះឡើយ។


ប្រភពដដែលបានបន្តថា សំរាប់ផលអនុផលព្រៃឈើដែលបានកាប់នេះគឺយកទៅស្តុកនៅចំនុចទួលបេង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ គឺមានឈ្មោះ ឈឿន មេក្លោងធំចាស់វស្សាប្រចាំខេត្តជាអ្នកឈរជើងចាំទិញ ដោយពុំមានការទប់ស្កាត់និងបង្ក្រាបពីសំណាក់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធណាឡើយ បើទោះបីជាមានបទបញ្ជាដ៏មឹងម៉ាត់ ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអោយបង្ក្រាបរាល់បទល្មើសព្រៃឈើយ៉ាងណាក្តី ក៏នៅតែមិនអាចធ្វើការទប់ស្កាត់លោក ឈឿន ឈ្មួញឈើចាស់វស្សានេះបានឡើយ។


បើទោះបីជាក្រុមការងារបានទំនាក់ទំនងទៅលោក ឡន ប្រធានសហគមន៍ភ្នំប្រជុំមិត្ត និងលោក ភី សាម៉ុន នាយសង្កាត់រដ្ឋបាលព្រៃឈើ (ព្រះរំកិល អន្លង់ជ្រៃ) ដែលដាក់ស្នាក់ការក្បែរនោះក្តី ក៏លោកមិនដែលមានចំណាត់ការនិងទប់ស្កាត់ឡើយ! ពោលគឺមិនដែលនៅកន្លែងប្រចាំការនោះទេ! ហើយនេះក៏មិនមែនជាលើកទីមួយនោះដែរ ដែលក្រុមការងារបានទំនាក់ទំនងនិងបានរាយការណ៍ ចំណែកលោក សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើវិញ បានមានប្រសាសន៍ថា ក្នុងដែនព្រៃសហគមន៍ប្រជុំមិត្តនេះគឺពុំដែលមានបទល្មើសនោះឡើយ។


 ប្រជាពលរដ្ឋពិតជាគួរអោយសោកស្តាយនិងសង្វេគព្រៃសហគមន៍ប្រជុំមិត្ត ដែលសម្បូរទៅដោយដើមឈើធំៗ និងជាជម្រកសត្វតូចធំគ្រប់ប្រភេទជាច្រើនដែលធ្លាប់ប្រាស្រ័យរស់នៅ និងជាជម្រកដ៏កក់ក្តៅសំរាប់ពងកូន តែឥលូវបានរលាយហិនហោចជាបណ្តើរៗហើយពិតជា អាណោចអាធ័ម ណាស់។


ប្រជាសហគមន៍ហាក់អស់ក្តីសង្ឃឹមទៅនិងជំនាញរដ្ឋបាលព្រៃឈើ ពិសេស លោក ឡន ប្រធានសហគមន៍ និងលោក ភី សាម៉ុន ជាអនេក ដែលបានឃុតឃិតជាមួយឈ្មួញទុច្ចរិត បំផ្លិចបំផ្លាញនូវសម្បត្តិធនធានធម្មជាតិ ដែលថ្នាក់ដឹកនាំបានចាត់តាំងខ្លួន ដាក់ទីស្នាក់ការខិតខំយកចិត្តទុកដាក់ថែរក្សាការពារនូវសម្បតិ្តទាំងអស់នោះក្នុងដែនសម្ថកិច្ចរបស់ខ្លួនអោយបានគង់វង្ស តែផ្ទុយទៅវិញដោយសារតែការលោភលន់ចង់មាន ចង់បានហួសព្រំដែនមិនគោរពនិងអនុវត្តន៍ទៅតាមគោលការណ៍របស់ថ្នាក់ដឹកនាំឡើយ។


មហាជនទទូចស្នើរសុំដល់លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេត្តាចាត់វិធានការណ៍ មន្ត្រីក្រោមឱវាទ និងឈ្មួញឈើដុះស្លែខាងលើនេះផងទាន ! ព្រោះបើនៅតែបណ្តែតបណ្ដោយបែបនេះ អាចធ្វើអោយប៉ះពាល់មន្ត្រីល្អៗគេអស់ហើយ ។


អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គមរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយបានជ្រាប! រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាមួលបង្កាច់ ជាន់ពន្លិច

បណ្ដាសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕




























k

0 Comments:

Post a Comment

Share This
Author Image

About