-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, July 3, 2023

ល្បែងជល់មាន់ តាមប្រព័ន្ធអេឡិចត្រូនិកពេញទាំងស្រុកចំការលើ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ អជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានគ្មានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបឡើយ....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃច័ន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣



ខេត្តកំពង់ចាម ៖ ដូចមហាជនបានជ្រាបមកហើយថា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចអគ្គសេនាបតិតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យខាងតែបាន ។

ដោយឡែកនាពេលថ្មីៗនេះ ល្បែងសុីសងគ្រប់ប្រភេទពិសេសជល់មាន់តាមប្រព័ន្ធអេឡិចត្រូនិកហាក់កក្រើកផ្ទុះឡើងសារជាថ្មីនៃទឹកដីក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ពិសេសក្នុង ឃុំបុសខ្នុរ ឃុំតាអុង តែម្តង មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធមិនហ៊ានទប់ស្កាត់រឺធ្វើការបង្ក្រាបឡើយ ។

ជាក់ស្តែងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ប្រភពរាយការណ៍មកថា ទីតាំងល្បែងភ្នាល់មាន់ជល់តាមប្រព័ន្ធអេឡិចត្រូនិច អនឡាញជាច្រើនកន្លែងនៅចំនុចភូមិ ៣៥ ភូមិបុសខ្នុរ ផ្សារសាម្គី ក្នុងឃុំបុសខ្នុរ និងឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បាននិងកំពង់តែផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល បើកលេងយ៉ាងអនាធិបតេយ្យដោយពុំឃើញមានការទប់ស្កាត់ពីអជ្ញាធរមានសមត្ថកិច្ចពិសេសលោកអធិការស្រុកតែម្តង។

តាមការរៀបរាប់ពីសំណាក់មេការគ្រប់គ្រងបនល្បែងទាំងនោះ ដែលមានស្លាកសំគាល់ ( អក្សរ M S99 និង 1st Group ) បាននិយាយថា មុននិងពួកគេអាចបើកទីតាំងងទាំងនេះបានគឺពួកគេបានរៀបចំតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ តាំងពីបុ៉ស្តិ៍ អធិការ រហូតដល់ស្នងការដ្ឋានរួចរាល់អស់ហើយ គឺមិនអាចបោះសន្ទួចកន្លងភ្នំបាននោះឡើយ។

ដោយឡែកនៅវេលាម៉ោង ១១ និង៣៣នាទីថ្ងៃត្រង់ ក្រុមការងារអ្នកសារព័ត៌មានបានទំនាក់ទំនងតាមរយៈទូរស័ព្ទទៅលោក វីរៈសេនីយ៍ឯក កែវ ស៊ាងហ៊ាន់  អធិការស្រុកចំការលើតាមរយៈ Telegram និង whats app ដើម្បីរាយការណ៍ពីទីតាំងល្បែងសុីសងខាងលើ លោកបានចូលមើលប៉ុន្តែមិនឆ្លើយតបនោះឡើយ ក្រុមការងារអ្នកសារព័ត៍មាននិងមហាជនហាក់អស់សង្ឃឹមជាពន់ពេក ជាមួយអាជ្ញាធរ បន្ទាប់ពីធ្វើសេចក្តក្តីរាយការណ៍តែហាក់គ្មានសកម្មភាពអ្វីទាំងអស់ ដោយមិនឃើញមានស្រមោលអាជ្ញាធរ រឺក៏សមត្ថកិច្ចណាម្នាក់អើតមកឡើយ នេះហើយរឺ? ក្រោមពាក្យថា អ្នកសារព័ត៌មាន និងអាជ្ញាធរជាដៃគូរសហការណ៍មិនអាចខ្វះបាន។

មហាជននៅក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលជាអស់លោកទាំងនោះត្រូវថ្នាំសណ្តំ ដូចពាក្យមេការទីតាំងបនល្បែងទាំងនោះនិយាយមែនហើយ បានជាពុំមានចំណាត់ការនិងទប់ស្កាត់បង្ក្រាបទាល់តែសោះ តើឯណាទៅភូមិឃុំមានសុវត្តិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល? គ្រាន់តែចេះនិយាយ ប៉ុន្តែតែមិនអនុវត្តន៍។

ប្រជាពលរដ្ឋស្នើរសុំដល់ ឧត្តមសេនីយ៍ត្រី  ហេង វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំង់ចាម ពិសេស ឯកឧត្តម អ៊ុន ចិន្តា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការណ៍ចំពោះទីតាំងបនល្បែងខាងលើនេះផងទាន! ពីព្រោះមន្ត្រីដែលស្ថិតនៅក្រោមឱវាទមិនហានបង្ក្រាបនិងទប់ស្កាត់នុះទេ ដោយសារក្នុងពេលថ្មីៗនេះនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាំងពីមានល្បែងស៊ីសងនេះមក តែងតែមានអំពើរលួច ឆក់ និងអំពើហឹង្សានៅក្នុងគ្រួសារជាបន្តបន្ទាប់៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។







k

0 Comments:

Post a Comment

Share This
Author Image

About