-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, July 7, 2023

ស្ពានចាស់ នៅស្រុកកងមាស ប្រឈមលុបឈ្មោះចេញ ពីប្រវត្តិសាស្រ្ត ខណៈបុគ្គលមានលុយ កំពុងសាងសងភូមិគ្រឹះ រំលោភយកយ៉ាងរំភើយ

ចំនួនអ្នកទស្សនា: Views

 

ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣

មិនដឹងថាបុគ្គលមានលុយមានអំណាចម្នាក់ណានោះទេ ហ៊ានសាងសង់សំណង់យ៉ាងធំរំលោភបំពានលើដីចំណីព្រែក និងរំលោភបំពានយកចំណីស្ពាន ដែលជាសម្បត្តិរបស់ធារណៈរដ្ឋ។

ស្ពានដែកចាស់ (ស្ពានព្រែកកុយ) ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានបុគ្គលមានលុយ សាងសង់ភូមិគ្រឹះបំពានយក យ៉ាងរំភើយដោយគ្មានខ្លាចក្រែងច្បាប់បន្តិចសោះឡើយ។

ករណីនេះខាងសារព័ត៌មានយើង សង្កេតឃើញថា បុគ្គលដែលសាងសង់សំណង់នេះ កំពុងតែរំលោភបំពានយកដីចំណីព្រែក ដែលជាសម្បត្តិរបស់សារធារណៈរដ្ឋ មិនតែប៉ុណ្ណោះបុគ្គលរូបនេះកំពុងតែបំពានយកយកចំណីដីស្ពាន ដែលជាស្ពានចាស់តាំងពីបរមបុរាណ។

ការសាងសង់រំលោភយកយកដីចំណីព្រែក រំលោភបំពានលើផ្លូវស្ពានថ្នល់បែបនេះ ខាងសារព័ត៌មានយើងគិតថា បើសិនជាអាជ្ញាធរពាក់ព័ន្ធនៅតែមិនមានវិធានការទេនោះ ទៅថ្ងៃអនាគតស្ពានដែកចាស់ នៅស្រុកកងមាស មួយកន្លែងនេះ ប្រាកដជាប្រឈមលុបឈ្មោះចេញពីប្រវត្តិសាស្រ្ត ជាក់ជាមិនខានឡើយ ហើយដីចំណីព្រែកក៏ត្រូវបាត់បង់ដោយសារតែបុគ្គលមានអំណាចទឹកលុយ។

ទាក់ទិនទៅនឹងការសាងសង់សំណង់ភូមិគ្រឹះដ៏ធំធេង ពីសំណាក់បុគ្គលមាន អំណាចទឹកលុយមួយនេះ អភិបាលស្រុកកងមាស លោកភោគ សាវុធ ហាក់បីដូចជាកំពុងតែរក្សាភាពស្ងៀមស្ងាត់ ដោយខាងសារព័ត៌មានយើងរាយការណ៍ជាដំណឹង និងសុំការបំភ្លឺតែលោកមិនព្រមឆ្លើយតបនោះទេ។

លោក ឡាយ សេងហុង មេឃុំស្តៅ បានប្រាប់សារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី០៦កក្កដា នេះថា៖ បុគ្គលដែលកំពុងសាងសង់សំណង់រំលោភបំពានយកដីចំណីព្រែក មានឈ្មោះ សេង គឹមសាល អតីតប្រធានមណ្ឌលសុខភាព ហើយការសាងសង់នេះគឺមិនមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធនោះទេ គឺបុគ្គលរូបនោះសាងសង់ដោយអំពើចិត្តឯង។

លោកមេឃុំ ដដែលរូបនោះ បានបន្តឲ្យដឹងទៀតថា៖ បុគ្គលឈ្មោះ សេង គឹមសាល រូបនេះធ្លាប់បានធ្វើការបុកគ្រឹះជាច្រើនលើក ច្រើនសារនិងធ្វើឱ្យមានការបាក់ស្រុតដីច្រាំងព្រែក ថែមទាំងបង្កបញ្ហាប៉ះពាល់កក់ស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើនឃុំទៀតផង។

យ៉ាងណាមិញបន្ទាប់ពីការចុះផ្សាយសារព័ត៌មានខាងនេះ អង្គភាពយើងសង្ឃឹមថាអាជ្ញាធរគ្រប់មន្ទីរពាក់ព័ន្ធស្រុកខេត្ត ជាពិសេសឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងចាត់ វិធានការដោះស្រាយទប់ស្កាត់លើករណីខាងលើ៕











k

0 Comments:

Post a Comment

Share This
Author Image

About