-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, July 4, 2023

តើលោកវីរៈសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ ហ៊ានបង្ក្រាបបនល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែររឺទេ.....? វគ្គ២

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ចាម ៖ ដូចមហាជនបានជ្រាបមកហើយថា ទោះបីជាមានបទបញ្ជារដ៏មឹងម៉ាត់របស់សម្តេចអគ្គសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង បិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន យ៉ាងកំហិតយ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញថា នៅក្នុងទឹកដីនៃស្រុកចំការលើ ពិសេសក្នុងឃុំបុសខ្នុរ និងឃុំតាអុង នៃខេត្តកំពង់ចាម នៅតែមានល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសមាន់ជល់តាមប្រព័ន្ធអេឡិចត្រូនិច អនឡាញខុសច្បាប់ជាច្រើនកន្លែង បន្តបើកលេងយ៉ាងអនាធិបតេយ្យ បីដូចជាគេហែរបុណ្យកឋិនចូលវត្តដដែល។

ដោយឡែកនាពេលថ្មីៗនេះ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ទោះបីជាប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៍មានបានរាយការណ៍ពីចំនុចទីតាំងបងល្បែងសុីសងគ្រប់ប្រភេទពិសេសជល់មាន់តាមប្រព័ន្ធអេឡិចត្រូនិក អនឡាញ ទៅលោកវីរៈសេនីយ៍ឯកកែវ ស៊ាងហ៊ាន់ អធិការដ្ឋាននគរបាលស្រុកចំការលើ យ៉ាងណាក្តី ក៏ពុំឃើញលោកអធិការ មានវិធានការណ៌ទប់ស្កាត់រឺបង្ក្រាបទាល់តែសោះ ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានហាក់អស់សង្ឃឹមនិងអាជ្ញាធរ សម្ថកិច្ចជាពន់ពេក ហេតុអ្វីបានបណ្តែតបណ្តោយអោយមានល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បាន?ហាក់ដូចជាប្រទេសគ្មានច្បាប់ គ្រួសារគ្មានវិន័យអញ្ចឹង។

មហាជននៅក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលជាអស់លោកទាំងនោះត្រូវថ្នាំសណ្តំ ដូចពាក្យមេការទីតាំងបនល្បែងទាំងនោះនិយាយមែនហើយ បានជាពុំមានចំណាត់ការនិងទប់ស្កាត់បង្ក្រាបទាល់តែសោះ តើឯណាទៅភូមិឃុំមានសុវត្តិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល? គ្រាន់តែចេះនិយាយ ប៉ុន្តែតែមិនអនុវត្តន៍។

ប្រជាពលរដ្ឋទទួចគោរពស្នើរសុំដល់ ឧត្តមសេនីយ៍ត្រី  ហេង វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំង់ចាម  ឯកឧត្តម អ៊ុន ចិន្តា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាចាត់វិធានការណ៍ និងត្រួតពិនិត្យចំពោះទីតាំងបនល្បែងខាងលើនេះផងទាន! ពីព្រោះមន្ត្រីដែលស្ថិតនៅក្រោមឱវាទមិនហ៊ានបង្ក្រាបនិងទប់ស្កាត់នុះទេ ដោយសារក្នុងពេលថ្មីៗនេះនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាំងពីមានល្បែងស៊ីសងនេះមក តែងតែមានអំពើរលួច ឆក់ និងអំពើហឹង្សានៅក្នុងគ្រួសារជាបន្តបន្ទាប់៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។












k

0 Comments:

Post a Comment

Share This
Author Image

About