ខេត្តក្រចេះ ÷ មានសេចក្តីរាយការណ៍មកថា មានទីតាំងឡដុតធ្យូងមួយកន្លែងដែលមានម្ចាស់ឈ្មោះលោក ហ៊តស្ថិតចំណុចគ្រោត ភូមិយាវ ឃុំកំពុងចាម ស្រុកសំបូរ ខេត្តក្រចេះ កំពុងតែបង្ករធ្វើព្យុះធ្វើភ្លៀងយ៉ាងសកម្ម បើកទទួលទិញឈើព្រៃប្រវែង ២ម៉ែត ដោយក្នុងមួយថ្ងៃៗរាប់សិបគីប យកមកធ្វើអាជីវកម្មបានយ៉ាងរលូនខណៈអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកសំបូរក្តី ខេត្តក្រចេះក្តី ហាក់មានភាពកំសោយក្នុងការទប់ស្កាត់។
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារបានទាក់ទងរាយការណ៍ទៅលោក គាំ សុគុណ ប៉េអឹមប្រចាំទិសស្រុកសំបូរតាមទូរស័ព្ទលេខ ០៧១៩៩៥៥៨៨៧ លោកបានប្រាប់ថា ទីតាំងនេះជារបស់លោក ហ៊ត អតិតប៉ូលិស រូបនេះលោកមិនដែលរវីរវល់អ្វីនោះទេដោយមានការយោគយល់ ។ គួរបញ្ជាក់ផងដែរថា កន្លែងដែលលោកក្រុមការងាររបស់លោក គាំ សុគុណ និងទីតាំងដុតឡធ្យូងរបស់លោក ហ៊ត គឺនៅក្បែរគ្នា។
ក្រុមការងារមិនអាចទាក់ទៅលោក មុី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើយាវបានទេដោយពុំមានលេខទំនាក់ទំនង។
ប្រជាពលរដ្ឋបានដាក់សំណួរថា តើកាប់ជញ្ជូននិងការប្រមូលទិញឈើអុសព្រៃរបស់លោក ហ៊ត ខាងលើខុសច្បាប់ដែររឺទេ? ហេតុអ្វីបានជាជំនាញពាក់ព័ន្ធមិនបង្ក្រាបសោះ ជួយបំភ្លឺផងទាន? ទាំងដែលទីតាំងខាងលើនេះស្ថិតនៅក្នុងដែនរបស់រដ្ឋបាលព្រៃឈើ...។
ទាក់ទិនករណីនេះប្រជាសហគមន៍ សំណូមពរដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកសំបូរ ពិសេសគោរពស្នើសុំដល់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះមេត្តាទានចាត់កម្លាំងក្រោមឱវាទពិនិត្យមើលទីតាំងឡដុតធ្យូង របស់លោក ហ៊ត នៅចំណុចទីតាំងខាងលើនេះផងទាន! បើពុំដូច្នោះទេ ធនធានធម្មជាតិដែលសេសសល់តិចតួចក្នុងខេត្តក្រចេះច្បាស់ណាស់ថានឹងរលាយសាបសូន្យជាក់ជាពុំខានឡើយ សូមអរគុណ៕
0 Comments:
Post a Comment