ផ្សារចេញពីក្រុងសំពៅពូនថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤
ខេត្តក្រចេះ÷ ពិតជាមិនធម្មតាទេ! បទល្មើសធនធានធម្មជាតិនៅក្នុងទឹកដីនៃខេត្តក្រចេះនៅតែបន្តកើតមានយ៉ាងគំហុគ ដោយសារតែមានការរៀបចំត្រូវរូវគ្នាជាប្រព័ន្ធតាំងពីក្រោមរហូតដល់លើ ហើយអ្វីដែលនឹកហួសចិត្តនោះ ក្នុងនោះដែរក៏មានវត្តមានអ្នកកាសែតមមីសមាន់មួយក្តាប់តូចក៏បានចូលរួមប្រព្រឹត្តបទល្មើសនោះដែរ។
ប្រភពរាយការណ៍មកថា នៅយប់ថ្ងៃទី១៦ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះមានរថយន្តសាំងយ៉ុងកែឆ្នៃតកន្ទុយ ផ្ទុកពេញដោយឈើបាន ដឹកចេញពីភូមិរលួស ឃុំរលួស ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ សំដៅយកទៅលក់តាមដេប៉ូនានា ដោយមានឡានម៉ាកបាឡែនពណ៌ខ្មៅ១គ្រឿងជាអ្នកកាងរត់ផ្លូវអោយទៅមន្ត្រីជំនាញពាក់ព័ន្ធ។
ប្រភពដដែលបន្តថា ម្ចាស់រថយន្តបាឡែនពណ៌ខ្មៅនេះមានឈ្មោះ ឆាយ ហើយជាអ្នកកាសែត ប៉ុន្តែមិនដឹងថានៅស្ថាប័ន រឺអង្គភាពណានោះទេ។ កន្លងមកលោក ឆាយ នេះតែងតែធ្វើសកម្មភាព មើលផ្លូវ រត់ផ្លូវនិងមានទំនាក់យ៉ាងស្អិតរមួតជាមួយមន្ត្រីជំនាញតាមដងផ្លូវក្នុងខេត្តក្រចេះ ដែលជាហេតុធ្វើអោយមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះសំងំស្ងៀម ដោយពុំមានការទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះឡើយ។
ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ ស្មើរសុំដល់លោក សាក់ សារុំា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឯកឧត្តម វា ថន អភិបាលខេត្តក្រចេះជួយមានវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលមានលោក ឆាយ ជាអ្នករត់ការ រត់ផ្លូវនេះផងទាន! ពិសេសគោរពស្នើសុំដល់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាទានចាត់កម្លាំងត្រួតពិនិត្យ ឈ្មោះ ឆាយ នេះផងថាតើជាអ្នក កាសែតនៅស្ថាប័នរឺអង្គភាពណា? ដើម្បីកុំអោយខូចឈ្មោះដល់អ្នកសារព័ត៌មានដទៃទៀតដែលមានក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវអស់ហើយទាន! សូមអរគុណ៕
0 Comments:
Post a Comment