-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, November 14, 2024

ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៅតែបន្តយកចិត្តទុកដាក់ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចខ្លួនយ៉ាងសកម្ម តាំងពីរដូវបិទនេសាទរហូតដល់រដូវបើក...

ចំនួនអ្នកទស្សនា: Views


 ខេត្តកំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តបានដឹកនាំកម្លាំង ចុះធ្វើការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយបានបែងចែកកម្លាំងជាងពីរក្រុម÷


+ក្រុមទី១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សង្កាត់រដ្ឋបាលជលផលចុងកោះ និងសហគមន៍នេសាទភូមិថ្មី  សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ ដឹកដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងចូលរួមសរុបចំនួន១៧នាក់ និងមធ្យោបាយកាណូត ០៤ គ្រឿង បានចុះទៅដល់ចំណុចក្រាំងយូវ និងមេទឹកទំនប់ក្បាលកន្លង់ ជាដែននេសាទ ស្ថិតនៅក្រោយភូមិក្រាំងយូវ និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី  ខេត្តកំពង់ឆ្នាំង។


 ក្នុងនោះក្រុមការងារបានប្រទះឃើញការធ្វើនេសាទប្រើឧបករណ៍លូរួមផ្សំរបាំងស្បៃមុង បន្ទាប់មកក្រុមការងារបានឯកភាពគ្នាធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង។


+ក្រុមទី២ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ នៃខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសហគមន៍ភូមិកោះធំ, សហគមន៍នេសាទស្វាយរំពាសែនជ័យសែនជ័យ ដឹកដោយលោក ស៊ឹម សេងលី កម្លាំងសរុប ចំនួន ១២ នាក់ និងមធ្យោបាយកាណូត ០៣ គ្រឿង

បានបានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុង ចំណុច បឹងឆ្នុកអណ្តែង  ស្ថិតនៅភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។ ក្រុមការងារបានឯកភាពគ្នាធ្វើការ បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ដូចខាងក្រោម៖


- របាំងស្បៃមុងចំនួន០២ករណី ស្មើនឹង ២៥កន្លែង ប្រវែង ១១៥០ម លូស្បៃមុងចំនួន ២៥គ្រឿង បង្គោលចំនួន ៥០០ ដើម និងចាក់ចាក់លែងត្រីចំរុះ ចូលដែននេសាទវិញចំនួន ៧០គក្រ។









k

0 Comments:

Post a Comment

Share This
Author Image

About