-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, April 22, 2024

ទំនិញជាច្រើនរយកេសយកមកស្តុកទុកនៅចុងស្ពានព្រែកហមជាប់មាត់ទន្លេ សង្កាត់ឈើខ្មៅ សង្ស័យគេចពន្ធរឺបង់ពន្ធមិនគ្រប់...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២២.០៤.២០២៤


ខេត្តកណ្តាល ÷ សកម្មភាពដឹកទំនិញទាំងផ្លូវទឹក ទាំងផ្លូវគោកឆ្លងចេញពីវៀតណាម ចូលមកកម្ពុជា តាមច្រករបៀងព្រែកជ្រៃ យកមកស្តុកទុកនៅចុងព្រែកហម សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល ដោយមិនដឹងថាការដឹកជញ្ជូនរាល់ទំនិញទាំងនេះ បានត្រួតពិនិត្យតាមលក្ខណៈស្តង់ដារបច្ចេកទេសរបស់អជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសការិយាល័យគយនិងរដ្ឋាករជ្រៃធំ-ខ្នារតាំងយូរ ដែរឬយ៉ាងណា?

  ជាក់ស្តែងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ គេប្រទះឃើញមានកេសទំនិញជាច្រើនប្រភេទ រាប់សិបកេស យកមកស្តុកទុកនៅចំណុចចុងព្រែកហម ខាងក្រោយផ្ទះលោក រុណ នាយរងប៉ុស្តិ៍ឈើខ្មៅ ជាច្រើនរយកេស ដែលទីតាំងខាងលើនេះមិនមែនជាឃ្លាំងសំរាប់ផ្ទុកទំនិញ រឺជាដេប៉ូចែកចាយអ្វីនោះដែរ។

តាមការរៀបរាប់ពីលោក រុណ នាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ឈើខ្មៅ ថាចំពោះទំនិញដែលយកមកស្តុកទុកនៅខាងក្រោយផ្ទះនេះមិនមែនជារបស់លោកនោះទេ គឺជារបស់ឈ្មួញឈ្មោះ ផល ដែលជាអ្នកយកមកផ្ញើរចំពោះគឺមិនមានការពាក់ព័ន្ធអ្វីនោះឡើយ។

ក្រុមការងារអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ផល បានទេដោយពុំមានលេខទំនាក់ទំនង។
ចំណែកលោក ផា ប្រធានការិយាល័យគយជ្រៃធំ- ខ្នារតាំងយូរ ក្រុមការងារក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបានដែរដោយខលតាមរយៈលេខទូរស័ព្ទ ០៨៨៤៦១៨៤១២ តែមិនអាចទាក់ទងបាន។

ប្រជាពលរដ្ឋបានលើកឡើងថារាល់ទំនិញដែលដឹកចូលមកពីប្រទេសវៀតណាម បើសិនជាបានត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដារនៃច្បាប់របស់រដ្ឋ គឺពិតជាគ្មានហានិភ័យអ្វីនោះទេ ប៉ុន្តែបើគ្មានការត្រួតពិនិត្យវិញនោះ អ្នកដែលរងផលប៉ះពាល់ធំបំផុតនោះគឺប្រជាពលរដ្ឋដែលប្រើប្រាស់គ្រឿងឧបភោគបរិភោគ គ្មានគុណភាព ពិសេសក្មេងៗ ដែលចូលចិត្តហូបនំចំណី ពិសេសនំកញ្ចប់ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋស្នើរសុំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ  ពិសេសគោរពស្នើរសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យទៅលើទំនិញដែលយកមកស្តុកទុកនៅទីតាំងខាងលើនេះផងទាន សូមអរគុណ៕
  















k

0 Comments:

Post a Comment

Share This
Author Image

About