-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, January 13, 2024

បទល្មើសនេសាទតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទដោយសារមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល ទាំងអស់មានភាពកំសោយយ៉ាងខ្លាំងក្នុងការបង្ក្រាបបទល្មើសនេសាទទាំងអស់នោះក្នុង ស្រុកកំពង់លែង...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤


ខេត្តកំពង់ឆ្នាំង ÷ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរកស៊ីដាក់មងចងសន្ទូចនៅទីនោះបានរាយការណ៍ជូនអង្គភាពសារព័ត៌មានឲ្យដឹងថាពួកគាត់ធ្លាប់ឃើញជំនាញពាក់ព័ន្ធចុះជាញឹកញាប់មកដែរហើយធ្វើការបង្ក្រាបច្បោលៗហើយគោះទឹកឱ្យត្រីចូលស៊ងហើយវិលត្រឡប់ទៅវិញបញ្ជាក់ឲ្យបទល្មើសនេសាទរបាំងណរ៉ាវវែងៗទាំងអស់នោះដឹង នឹងធ្វើជាសញ្ញាសម្រាប់ឲ្យទៅបង់លុយគ្រប់ស្ថាប័នទាំងអស់មិនចន្លោះស្ថាប័នមួយណាទេរហូតដល់ឆ្នាំ ២០២៤នេះ បទល្មើសនេសាទនៅតែមានដដែលក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងតែម្ដង។


ប្រជាពលរដ្ឋនិងមហាជនរិះគន់យ៉ាងខ្លាំងថា លោក ញ៉ែម លក្ខិណា អភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការស្រុកកំពង់លែងប្រហែលជាសើមមាត់សើមកហើយមិនដឹង បានជាមិនដឹកនាំជំនាញជលផលចុះទៅបង្ក្រាបបទល្មើសនេសាទនៅចំណុចវាលភក់សោះប្រជាពលរដ្ឋរិះគន់ថាលោកសំងំស្ងាត់ឈឹងធ្វើមិនដឹងធ្វើមិនឮ តើលោកគិតយ៉ាងម៉េចចំពោះបទល្មើសរបាំងណរ៉ាវវែងៗទាំងអស់នេះ? កុំឱ្យប្រជាពលរដ្ឋរិះគន់ថាកន្ទេលធំបន្លំដេក។


ក្នុងករណីបទល្មើសកំពុងប្រព្រឹត្តដាក់យ៉ាងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យក្នុងទឹកដីស្រុកកំពង់លែងមានរបាំងណរ៉ាវជាច្រើនកន្លែងនៅចំណុចបាក់អង្រុតចេញទៅវាលភក់ចំណុចតាសោម ចំណុចព្រែកតាភោក ចំណុចចុងព្រែកគូ ចំណុចបឹងឡេវ ចំណុចព្រៃប្រគាប ចំណុចចុងផ្លូវទូក ចំណុចសោកមោ៉ក ចំណុចដូនទាវជាប់ព្រំប្រទល់ក្បែរតំបន់អភិរក្សអតីតឡូលេខ ១ ។


បើតាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងថាឃើញមន្ត្រីជំនាញបរិស្ថានចុះទៅជាញឹកញាប់ដែរមិនធ្វើការណែនាំហាមបទល្មើសទាំងអស់នោះកុំឱ្យដាក់ក្បែរទីនោះព្រោះទីនោះជាកន្លែងអភិរក្សហេតុអ្វីមានរបាំងណរ៉ាវដាក់ក្បែរតំបន់នោះបានជំនាញបរិស្ថានពិនិត្យឡើងវិញផង។


បើតាមប្រភពបន្តរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថាក្រុមអ្នកដាក់របាំងល្មើសច្បាប់ទាំងអស់នោះមានអ្នករត់ការរួចអស់ហើយ÷

(១)ឈ្មោះផល្លា ជាអ្នកទិញត្រីពីបទល្មើស

(២)ឈ្មោះជ្រុយ ជាអ្នកទិញត្រីពីបទល្មើស

(៣)ឈ្មោះលីន ជាអ្នកទិញត្រីពីបទល្មើស អ្នកទាំង៣នាក់ឈ្មោះដូចខាងលើជាអ្នកប្រមូលផលទិញត្រីពួកអ្នកដាក់របាំងហើយជាអ្នករត់ការទៀតផងនៅក្នុងឃុំប្រឡែងមាស។


តាមប្រភពអ្នកដាក់របាំងបានបញ្ជាក់ថាអ្នកទាំងបីនាក់នេះប៉ិនប្រសប់ទំនាក់ទំនងពីមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធ ចំណែកឈ្មោះ(ហួរ)ជាអ្នករត់ការបទល្មើសចំណែកឈ្មោះ(ហន)ជាអ្នកទិញត្រីនិងជួយសម្ភារៈទៅបទល្មើសនៅចំណុចចុងផ្លូវទូកជាអ្នកសម្របសម្រួលសុំឱ្យមន្ត្រីជំនាញមិនបង្ក្រាបកូនចៅដែលដាក់របាំងនៅទីនោះ។ហេតុនេះហើយធ្វើឲ្យមន្ត្រីជំនាញជលផលបណ្តែតបណ្តោយក្នុងការចុះបង្ក្រាបបទល្មើសក្នុងតំបន់វាលភក់តែម្ដងដូចជានាយខណ្ឌ នាយផ្នែក នាយសង្កាត់ជាពិសេសអភិបាលស្រុកកំពង់លែងតែម្ដងសុំលោកចុះត្រួតពិនិត្យបទល្មើសដោយផ្ទាល់កុំឲ្យជំនាញរាយការណ៍ជូនថាបទល្មើសគ្មានទេ?នេះជារបាយការណ៍ខ្យល់ហេតុដូចនេះហើយទើបអ្នកសារព័ត៌មានចុះទៅផ្ដិតរូបភាពជាក់ស្ដែងដើម្បីផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំបានដឹង។


បើតាមប្រភពពលរដ្ឋប្រាប់ឲ្យដឹងទៀតថារបាំងណរ៉ាវវែងៗរាប់ពាន់ម៉ែត្រដែលមានសាច់អ៊ួនក្រហមបញ្ចេញពណ៌ក្រហមពេញទន្លេវាលភក់គួរឱ្យចាប់អារម្មណ៍ប៉ុន្តែជំនាញពាក់ព័ន្ធទាំងអស់ដេកស្ងាត់ស្ងៀមធ្វើមិនដឹងធ្វើមិនឮប្រហែលមានលាភសក្ការៈអស់ហើយសូមអស់លោកជំនាញគិតគូរមើលឡើងវិញផងនៅថ្ងៃខាងមុខប្រហែលជាបាត់បង់ពូជត្រីក្នុងបឹងធម្មជាតិអស់ហើយដោយសារក្រុមល្មើសច្បាប់ទាំងអស់នេះយកលាភសក្ការៈទៅបិទមាត់ បិទភ្នែកអស់លោកមន្ត្រីជំនាញអស់ហើយទើបមិនបង្ក្រាបបទល្មើសទាំងអស់នេះសោះ បទល្មើសទាំងអស់នេះមានចំនួន 2 ឃុំ.ឃុំប្រឡែងមាសនិងឃុំផ្លូវទូកស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។


ចំណែកលោកតាត សីហាក់នាយផ្នែកត្រួតពិនិត្យចំនួន៣ស្រុកមិនអាចសុំការទំនាក់ទំនងនិងសុំការបំភ្លឺបានទេអង្គភាពផ្សារព័ត៌មានយើងខ្ញុំបានចុចទូរសព្ទចូលហើយគាត់មិនលើក។


នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ លោកលីឡានាយខណ្ឌជលផលខេត្តកំពង់ឆ្នាំងបានប្រាប់អង្គភាពសារព័ត៌មានយើងតាមទូរសព្ទថាបទល្មើសមានមែននៅចំណុចវាលភក់គាត់បានចេញបញ្ជាឱ្យនាយសង្កាត់ចុះទៅបង្ក្រាបនៅកន្លែងនោះដែរប៉ុន្តែក្រុមអ្នកដាក់របាំងណរ៉ាវល្មើសច្បាប់នៅតែដាក់ដដែល។


តាមប្រភពអ្នករកស៊ីលក្ខណៈគ្រួសារខ្សឹបដាក់ត្រចៀកបន្តថាលោក ឌុល ចាន់ឌី នាយសង្កាត់កំពង់លែងមានចរិតក្អេងក្អាងកាងបទល្មើសទាំងស្រុងហើយបញ្ចេញស្នាដៃចុះបង្ក្រាបរបាំងណាដែលមិនបង់លុយឲ្យបើរបាំងណាគិតគូរអោយទៅឲ្យនាយសង្កាត់នោះទើបរួចខ្លួនហើយវាយតម្លៃអ្នកសារព័ត៌មានថាសរសេរមិនពិត។


អ្នកសារព័ត៌មានយើងស្នើសុំទៅលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាសុំលោកប្រធានមន្ទីរមេត្តាដុះក្អែលលោកចាន់ឌីនេះផងកុំឱ្យចេះតែមើលងាយអ្នកសារព័ត៌មានសរសេរមានវិជ្ជាជីវៈត្រឹមត្រូវ។


ជាពិសេសអង្គភាពសារព័ត៌មានយើងខ្ញុំរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈប្រជាការឯកភាពខេត្តអំពីបញ្ហាបទល្មើសនេសាទកើតមានក្នុងចំណុចវាលភក់មានចំនួន 2 ឃុំ.ឃុំផ្លូវទូកនិងឃុំប្រឡែងមាសមានបទល្មើសរបាំងណូរ៉ាវវែងៗជាច្រើនកន្លែងក្នុងតំបន់វាលភក់នេះតែម្ដង សូមអរគុណ៕














k

0 Comments:

Post a Comment

Share This
Author Image

About