ផ្សាយចេញពីក្រុងសំពៅពូន ១១.០៩.២០២៣
- ខេត្តកំពង់ធំ ព្រៃឈើមានសារ:ដ៏សំខាន់សម្រាប់ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សនិងសត្វដែលមានជីវិតរស់នៅលើភពផែនដីនេះ។
- ហើយធនធានធម្មជាតិព្រៃឈើដែលបានកំណត់ថា ជាសម្បត្តិរបស់រដ្ឋនាពេលបច្ចុប្បន្ននេះត្រូវបានទទួលរងនូវការកាប់បំផ្លាញយ៉ាងវិនាសកម្មស្ទើរតែគ្មានសល់ ពីសំណាក់ក្រុមឈ្មួញនិងមនុស្សទុច្ចរិតមួយចំនួនតូចដែលស្រូបយកសម្បត្តិធម្មជាតិរបស់រដ្ឋមកបម្រើផលប្រយោជន៍ដើម្បីធ្វើមានធ្វើបាន ចំពោះបក្ខពួកឬបុគ្គលផ្ទាល់ខ្លួន។
- បន្ទាប់ពីការកាប់បំផ្លាញឈើល្អប្រណិតជាប់លេខមានដូចជា÷ឈើគ្រញូង នាងនួន បេង ធ្នង់ សុក្រំ ស្រឡៅ ។ល។ អស់ហើយ រីឯឈើដែលនៅសេសសល់ក្រៅពីឈើប្រណិតក៏ត្រូវក្រុមឈ្មួញបន្តកាប់បំផ្លាញមិនរើសមុខ តាមរយ:ការបង្កើត(ឡត៍ដុតធ្យូង)យ៉ាងអានាធិបតេយ្យស្ទើ
រតែគ្រប់ទីកន្លែង។
- ជាក់ស្ដែងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំនុចភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ជាប់ព្រំប្រទល់ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មាន(ឡដុតធ្យូង )រាប់សិប(ឡ) ដែលគេស្គាល់ថាម្ចាស់ ឈ្មោះ ចែនី ចែគាម និងចែ អឿន កំពុងដំណើរការនិងសម្រុកដឹកឈើគ្រប់ប្រភេទដោយមិនរើសមុខយកមកដុតធ្វើធ្យូង ជាអាជីវកម្មដឹកជញ្ជូនយកទៅលក់ក្នុងស្រុក ក្រៅស្រុកយ៉ាងអនាធិបតេយ្យ ដោយមិនដឹងថាពួកគាត់ខាងលើ បានទទួលការអនុញ្ញាតពីសំណាក់ អាជ្ញាធរ រឺមន្ត្រីជំនាញពាក់ព័ន្ធណាឡើយ។
- តាមកម្មករម្នាក់ដែលបំរើការងារនៅទីតាំងឡធ្យូងខាងលើបានលើកឡើងថា ក្នុងឡមួយត្រូវប្រើ អុសចាប់ពី ២៥ម៉ែតគីប ទៅ៣០ម៉ែតគីប ទើបពេញ ចុះបើឡធ្យូងមាន២០ទៅ៣០ឯណោះត្រូវប្រើអុសអស់ប៉ុន្មានម៉ែតគីប? - ចំណែកអ្នកដែលទៅកាប់អុសយកមកលក់អោយ ថៅកែស្រីទាំង(បី)នាក់ខាងលើវិញ បានប្រាប់ថាក្នុង១/ម៉ែតគីប ពួកគាត់លក់បាន ៨-៩មុឺនរៀល ។
- រីឯប្រជាពលរដ្ឋដែលមិនចូលរួមជាមួយបទល្មើសវិញ បានលើកឡើងថា ទោះបីជាពួកគាត់មិនបានរកស៊ី ឬធ្វើអាជីវកម្មដែលប៉ះពាល់ដល់ការបំផ្លិចបំផ្លាញព្រៃឈើក៏ដោយ ក៏ពួកគាត់អាចរស់បានដូចគេដូចឯងជាធម្មតា ហើយមានជីវភាពសមរម្យថ្លៃថ្នូរ ជាពលរដ្ឋល្អក្នុងសង្គមទៀតផង។
ដោយឡែកខុសអ្វី តែ ចែនី ចែគាម និងចែ អឿនមុខរបររមានច្រើនសន្ធឹកសន្ធាប់ហេតុអ្វីមិនធ្វើ បែរងាកមកប្រព្រឹត្តមុខរបរគៀងគរបក្សពួកអោយទៅកាប់បំផ្លាញសម្បត្តធនធានធម្មជាតិដែលជារបស់រដ្ឋ យកមកបំរើប្រយោជន៍របស់ខ្លួនទៅវិញ ដោយក្នុងមួយថ្ងៃៗមិនក្រោមពី១០ទៅ២០ គោយន្តកន្ត្រៃនោះទេ។
= សំនួរសួថា÷
- តើការបង្កើត(ឡត៍)ដុតធ្យូងទាំងអស់នេះ មានច្បាប់ដែរឬទេ?
ខណ:ដែលមានគំនអុសឈើធម្មជាតិ គរដូចភ្នំយ៉ាងដូច្នេះ!
- ហើយមានចំណូលថវិកាចូលរដ្ឋដែរ ឬអត់?
- ឬមួយគ្រាន់តែជាឆ្នាំងបាយសម្រាប់ចិញ្ចឹម
មន្ត្រីគ្រាប់ល្ពៅស្ងោរដែលមិនដុះតែប៉ុណ្ណោះ?
- ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនដែលស្រលាញ់ធនធានធម្មជាតិ ទូទាំងប្រទេស សូមសំណូមពរដល់សមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងខេត្តកំពង់ធំ ឯកឧត្តមងួន រតនៈ អភិបាលខេត្ត ពិសេស
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាចាត់វិធានការទប់ស្កាត់និងត្រួតពិនិត្យទីតាំងឡដុតធ្យូងខាងលើនេះផងទាន! បើពុំដូច្នោះទេ ធនធានធម្មជាតិជាសម្បត្តិរបស់រដ្ឋនិងត្រូវរលាយហិនហោចជាក់ជាមិនខានឡើយ សូមអរគុណ៕
0 Comments:
Post a Comment