-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, September 21, 2023

តើដំបៅចាស់មិនអាចព្យាបាល បានមែនទេ? ឬមួយចាំបាច់ត្រូវតែធ្វើការវះកាត់យកសាច់ស្អុយចេញទើបដំបៅនោះលែងអ៊ែរើឡើងវិញ...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូន ២១.០៩.២០២៣

ខេត្តមណ្ឌលគិរី ÷ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីបានលើកឡើងថា លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជវុធហត្ថខេត្តនិងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តព្រមទាំងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងនោះទេ ។


 ដូច្នេះហើយទើបឈ្មួញរកស៊ីបទល្មើសព្រៃឈើឈ្មោះ ( រិទ្ធ )និងបក្សពួកនៅតែអាចបន្តធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើរួចដឹកជញ្ជូនចេញពីចំណុចស្រែប៊ូម ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ដឹកតាមរថយន្តធន់ត្រាជាច្រើនគ្រឿងសម្រុកទៅស្រុកយួនតាម​ច្រកទ្វេភាគីព្រំដែនណាំលានិងច្រកដាក់ដាំយ៉ាងគំហុក ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីរក្សាភាពស្ងៀមស្ងាត់ មិនបើកភ្នែកមើលឬយកត្រចៀកស្ដាប់ខណៈដែលសម្លេងរថយន្តដឹកជញ្ជូនឈើ ស្ទើរតែរង្គើព្រះធរណីយ៉ាងណាក៏ដោយ រឺមួយអស់លោកទាំងនោះ ភ្នែកខ្វាក់ ត្រជៀកថ្លង់អស់ទៅហើយ រឺមួយយ៉ាងណា?


នេះជាកក្តាដែលធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារព្រៃអភិរក្ស ព្រៃសហគមន៍ ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា និងស្រុកកែវសីម៉ាចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យក្នុងពេលឆាប់ៗនោះទេ។


តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីព្រំដែនណាំលា ច្រកដាក់ដាំខេត្តមណ្ឌលគិរីបានឲ្យដឹងថា


ក្នុងរយៈពេលជិត ១ សប្តាហ៍កន្លងទៅនេះឈ្មួញឈើជាច្រើនអ្នកបានសម្រុកដឹកជញ្ជូនឈើប្រណិតដែលជាឈើប្រភេទលេខ១ ចេញមកពីចំណុចស្រែប៊ូមក្នុងស្រុកកោះញែក ស្រុកពេជ្រាដាចេញទៅលក់នៅស្រុកយួនតាមច្រកណាំលាយ៉ាងគំហុក។


ចំពោះសកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួននេះគឺ គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាធ្វើការទប់ស្កាត់ឬបង្ក្រាបនោះទេ។


( ពោលគឺ គេអង្គុយចាំតែរាប់ក្បាលឡានយកលុយហើយនិងធ្វើការសម្រួលដំណើរឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើបានយ៉ាងរលូនទៀតផង )។


ចំណែកឯលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ដែលឈរជើងនៅច្រកដាក់ដាំ ឯនោះវិញក៏កំពុងតែទទួលរងនូវការរិះគន់មិនសំចៃមាត់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលនិងមហាជនដែលស្រឡាញ់ធនធានធម្មជាតិព្រៃឈើ ថាបានបើកផ្លូវឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើតាមច្រកគោលដៅរបស់ខ្លួនដើម្បីតែផលប្រយោជន៍ចង់ធ្វើមានធ្វើបាន មិនគិតអំពីតួនាទី និងភារកិច្ចដែលខ្លួនកំពុងតែអនុវត្តច្បាប់ហើយស៊ីប្រាក់ខែរដ្ឋនោះឡើយ។


ប្រជាសហគមន៍ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិរ៉ាយោងឃុំប៊ូស្រា ស្រុកពេជ្រាដា ស្រុកកោះញែក សូមអំពាវនាវដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការថ្នាក់ជាតិដើម្បីបង្កាទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិនិងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជានឹងត្រូវវិនាសហិនហោន ក្រោមស្នាដៃមេឈ្មួញដ៏ល្បីឈ្មោះ ( រិទ្ធ ) និងបក្ខពួកជាក់ជាមិនខានឡើយ ៕
















k

0 Comments:

Post a Comment

Share This
Author Image

About