-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, June 26, 2023

តើលោក ខុន ជាអ្នកណា? ម្តេចក៏មានឥទ្ធិពលម្លេះហ្ន៎? ដឹកជញ្ជូនផលអនុផលព្រៃឈើជារៀងរាល់ថ្ងៃ ( ប្រភេទអុសគីប)អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធមិនហ៊ានបង្ក្រាប....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣



   ខេត្តកំពង់ចាម ÷ បើទោះបីជាមានបទបញ្ជាដ៏មុឹងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអោយបង្ក្រាបរាល់បទល្មើសព្រៃឈើនៅជាប់តំបន់ព្រៃឡង់យ៉ាងណាក៏ដោយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ គេសង្កេតឃើញថា មានរថយន្តប្រភេទកែឆ្នៃ (ប៊ុកសឺរ) របស់លោក ខុន នៅតែបន្តដឹកជញ្ជួនផលអនុផលព្រៃឈើបានយ៉ាងរលូនដដែល ដោយពុំឃើញមានការទប់ស្កាត់រឺបង្ក្រាបអំពីសំណាក់អាជ្ញាធរ ពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថានឡើយ។

តាមការបញ្ជាក់របស់ប្រជាពលរដ្ឋបានរៀបរាប់ថា មានរថយន្តប៊ុកសឺរ ២~៣គ្រឿងបាននិងកំពុងសម្រុកដឹកជញ្ជួនផលអនុផលព្រៃឈើគឺអុសធម្មជាតិនេះ ចេញពីចំនុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ចេញយកមកទុកនឹងលក់ចែកចាយនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម យ៉ាងអនាធិបតេយ្យដោយពុំមានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរនោះទេ ដោយសារតេលោក ខុន បានរត់ការនិងបង់លុយទៅអោយមន្ត្រីជំនាញរួចរាល់អស់ទៅហើយ។

ប្រភពដដែលបានបន្តថា អុសធម្មជាតិដែលក្រុមឈ្មួញកំពុងតែធ្វើសកម្មភាពនេះគឺក្រុមលោក ខុន កំពុងតែប្រើយុទ្ធវិធីគៀងគរប្រជាពលរដ្ឋអោយទៅកាប់ដើមឈើធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ ចេញពីព្រៃឡង់ មកស្តុកទុក លក់អោយខ្លួនក្នុងតំលៃ ២៣០០០រៀល ក្នុងមួយម៉ែតគីបនៅភូមិអូរក្រពើរ ឃុំបឹងល្វា  ស្រុកសន្ទុក ខេត្តកំពង់ធំ រួចបន្តដឹកជញ្ជួនយកទៅលក់បន្តនៅតាមខេត្តនានា ពិសេសក្នុងទឹកដីនៃខេត្តកំពង់ចាម។

ប្រជាពលរដ្ឋហាក់អស់ក្តីសង្ឃឹមនិងមន្ត្រីជំនាញពាក់ព័ន្ធដោយបើកដៃអោយឈ្មួញធំៗដឹកជញ្ជូនបានយ៉ាងរលូន ចំណែកពួកគាត់ដឹកតែ២-៣ដុំតាមរយះគោយន្តកន្ត្រៃវិញមិនបានទេអាងអីចាប់ មតិមួយចំនួនបានលើកឡើងថា ដាក់ស្នាក់ការមេព្រៃត្រង់ណារលាយព្រៃត្រង់នោះ បើមាន់ស្រុកមិនអោយដៃ ធ្វើម្តេចមាន់ព្រៃហ៊ានចូល។

មតិមហាជនបានចោទជាសំនួរសួរថា តើការកាប់បំផ្លាញផលអនុផលព្រៃឈើ ប្រភេទអុសគីបនេះ តើខុសច្បាប់ដែររឺទេ?  ប្រហែលជាមិនខុសច្បាប់ទេដឹង បានជាមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នមិនបង្ក្រាប រឺមួយជាត្រូវថ្នាំសណ្តំលោក ខុន អស់ទៅហើយ បានជាសំងំស្ងៀមដូចចោរលួចសេះបែបនេះ។

ទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ពិសេស ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាចាត់វិធានការណ៍ទប់ស្កាត់បទល្មើសព្រៃនៅក្នុងទឹកនៃខេត្តកំពង់ធំផងទាន ពិសេស ឈ្មោះ ខុន និងបក្សពួកជាមេឈ្មួញ ដឹកយ៉ាងគគ្រឹកគគ្រេង ភ្លូកទឹកភ្លូកដី ខូចផ្លូវ ខូចស្ពាន ពិសេសសម្បត្តិធនធានធម្មជាតិដែលជាសម្បត្តិរដ្ឋ សម្បត្តិរួមផងទាន៕

អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយរិះគន់ក្នុងន័យស្ថាបនាជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងម៉ោងធ្វើការ សូមអរគុណ៕











k

0 Comments:

Post a Comment

Share This
Author Image

About