-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, June 23, 2023

រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ចុះដាំបង្គោលនិងបោះព្រំព្រៃសហគមន៍ប្រជុំមិត្ត...

ចំនួនអ្នកទស្សនា: Views

 រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ចុះដាំបង្គោលនិងបោះព្រំព្រៃសហគមន៍ប្រជុំមិត្ត...



ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣

ខេត្តស្ទឹងត្រែង ៖  ដោយមានការណែនាំពីលោក ទុំ នីរ៉ូ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនៃខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣លោក អន ច័ន្ទសុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឱ្យលោក ហ៊ុន សំអឿន នាយសង្កាត់និងលោក ភី សាម៉ុន ដឹកនាំមន្ត្រីជំនាញចុះដាំបង្គោលថ្ម បោះបង្គោលព្រំចំនួន ២០០ដើម ដើម្បហ៊ុំព័ទ្ធជុំវិញដីព្រៃសហគមន៍ប្រជុំមិត្ត ដែលមានផ្ទៃដីចំនួន ៣២៥៣ ហិចតា ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក ហ៊ុន សំអឿននាយសង្កាត់រដ្ឋបាលព្រៃឈើបានលើកឡើងថាការបោះបង្គោលព្រំដីព្រៃសហគមន៍នេះធ្វើឡើងដើម្បីឱ្យអ្នកដែលពាក់ព័ន្ឋនៅក្នុងផ្ទៃដីនេះបានដឹងនិងស្គាល់អំពីព្រំប្រទល់ផ្ទៃដីដែលជាដែនសហគមន៍ មួយវិញទៀតគណៈកម្មការងាយស្រួលក្នុងការគ្រប់គ្រងទប់ស្កាត់ ការកាប់ទន្ទ្រានយកដីរដ្ឋយកមកធ្វើជាកម្មសិទ្ធ និងបទល្មើសព្រៃឈើ ម្យ៉ាងទៀតដើម្បីជៀសវាងទំនាស់រវាងអ្នកដែលមានព្រំប្រទល់ជាប់និងព្រៃសហគមន៍នេះផងដែរ។

លោកបន្តទៀតថាគោលបំណងការដាំនិងបោះបង្គោលព្រំព្រៃសហគមន៍ភ្នំប្រជុំមិត្តខាងលើនេះគឺដើម្បីថែរក្សាការពារសម្បត្តិធនធានធម្មជាតិដែលមាននៅក្នុងព្រៃសហគមន៍ ពិសេសគឺសត្វព្រៃដែលរស់នៅសព្វថ្ងៃជាច្រើនប្រភេទ ដូចជា សត្វទន្សោង សត្វប្រឹស ខ្ទីង អាញី ស្វា កាំប្រម៉ា ជ្រួកព្រៃ។ល។ឱ្យបានគង់វង្សយូរអង្វែងតទៅ។

សូមបញ្ជាក់ផងដែរថាការដាំ និងបោះបង្គោលព្រំដីព្រៃសហគមន៍ប្រជុំមិត្តប្រព្រឹត្តទៅបានយ៉ាងរលូន ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ រីខូស។

ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងមានសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណអរគុណដល់ថ្នាក់ដឹកនាំនៅក្នុងខេត្តស្ទឹងត្រែងសមត្ថកិច្ច កងកំលាំងប្រដាប់អាវុធនិងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ បម្រើរ ការពារប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសសម្បត្តិធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ ថែរក្សាការពារឱ្យបានគង់វង្សយូរអង្វែងតទៅ សូមអរគុណ៕


















k

0 Comments:

Post a Comment

Share This
Author Image

About