-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, March 24, 2023

បទល្មើសនេសាទត្រីខុសច្បាប់ ពាសពេញស្រុកបរិបូណ៌ កំពុងបង្កការក្តៅក្រហាយដល់ប្រជានេសាទស្លូតត្រង់ ដោយសារមន្ត្រីជំនាញពាក់ព័ន្ធមិនព្រមបង្រ្កាប...

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ឆ្នាំង ÷ ក្រុមឈ្មួញរកស៊ីខុសច្បាប់កំពុងតែប្រមូលផ្តុំបក្សពួកប្រើប្រាស់មធ្យោបាយឧបករណ៍ការនេសាទត្រីល្មើសច្បាប់ពាសពេញផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ដ្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រង់ក្នុងចំណុច តំបន់.កដប កំពង់ព្រះ,ព្រែកតាពិច,ព្រែកជម្រៅ។

ការបង្កើតក្រុមបក្សពួក ប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់នៅទូទាំងបឹងទន្លេសាបក្នុងស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងខាងលើនេះ ខាងសារព័ត៌មានយើងឃើញថា ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជាច្រើន កំពុងតែសម្តែងការព្រួយបារម្ភនិងក្តៅក្រហាយចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពនិងទង្វើអសមត្ថភាពរបស់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដោយសារតែមិនមានការបង្ក្រាបនោះទេ។ ពោលគឺបណ្តែតបណ្ដោយខ្លាំងមែនទែន។

ករណីខាងលើនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បាននិយាយបែបមន្ត្រីជើង១០ថា «ខ្ញុំបានឲ្យមន្ត្រីខណ្ឌចុះទៅហើយ» ខណៈដែលគ្មានមន្ត្រីជំនាញខណ្ឌណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបបទល្មើសខុសច្បាប់ទាំងនោះទេ! សូម្បីតែលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង។

អភិបាលស្រុកបរិបូណ៌ លោក ចេង ចាន់ដូណា ក៏កំពុងតែចូលរួមយ៉ាងសកម្មក្នុងការសម្ងំស្ងៀមស្ងាត់ ខណៈបទល្មើសនេសាទខុសច្បាប់ កំពុងតែបង្កការក្តៅក្រហាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយលោកគ្រាន់តែនិយាយស្រដៀងគ្នាទៅហ្នឹងលោក ងិន ហ៊ុន ដោយលើកឡើងថាចាំចាត់ឲ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យមើល ខណៈដែលគ្មានមន្ត្រីម្នាក់ណាហ៊ានចេញមុខទៅត្រួតពិនិត្យមើលនិងបង្ក្រាបនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាដល់មន្ត្រីជំនាញពាក់ព័ន្ធឲ្យបង្ក្រាបឲ្យអស់រាល់បទល្មើសនេសាទខុសច្បាប់ ដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។ តែផ្ទុយទៅវិញមន្ត្រីជំនាញពាក់ព័ន្ធនិងមានតួនាទីទាំងនោះសម្ងំស្ងៀមដោយមិនមានវិធានការបង្ក្រាបនោះទេ។

ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ស៊ុន សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សូមឯកឧត្តមអភិបាលមេត្តាជួយបញ្ចេញកណ្តាប់ដៃដែក វ៉ៃបំបែកក្រុមឈ្មួញទុច្ចរិតទាំងអស់នោះផងទាន។

ពលរដ្ឋក៏បានសូមអំពាវនាវទទូចស្នើសុំដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឌិត ទីណា មេត្តាជួយចាត់មន្ត្រីជំនាញពិនិត្យមើលមូលដ្ឋានបឹងទន្លេសាប ដែលកំពុងតែរង់ផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែឈ្មួញខិលខូច រួមគំនិតគ្នាប្រើប្រាស់មធ្យោបាយឧបករណ៍នេសាទខុសច្បាប់ និងមិនមានមន្ត្រីណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបខាងលើនេះផងទាន៕













k

0 Comments:

Post a Comment

Share This
Author Image

About