-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, March 11, 2023

ទីតាំងហ្គេមបាញ់ត្រីនៅផ្សារទំនើបសុីធីម៉លបង្ក្រាបមិនទាន់បានប៉ុន្មានផងឥឡូវបេីកលេងយ៉ាងរំភេីយវិញហើយ!!!!

ចំនួនអ្នកទស្សនា: Views

 ទីតាំងហ្គេមបាញ់ត្រីនៅផ្សារទំនើបសុីធីម៉លបង្ក្រាបមិនទាន់បានប៉ុន្មានផងឥឡូវបេីកលេងយ៉ាងរំភេីយវិញហើយ!!!!



ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១១.០៣.២០២៣ ទីតាំងល្បែងសុីសងទូហ្គេមបាញ់ត្រីជាច្រើនមុខទៀតប្រៀបដូចជាកាស៊ីណូបានបើកដំណើរឡើងវិញជាធម្មតាហើយដែលមានទីតាំងស្ថិតនៅលើផ្សារ សុីធីម៉ល ជាន់ទី២ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកដំណើរការរាល់ថ្ងៃយ៉ាងរំភើយ សង្ស័យអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ៧មករា នៅមិនទាន់ដឹងពីការបើកដំណើរការនៅឡើយឫមួយយ៉ាងណា?

សូមរំលឹកថា ទីតាំងនេះកាលពីពេលកន្លងទៅ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាបម្ដងរួចមកហើយ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែទីតាំងមួយកន្លែងនេះលេចមុខចេញមក បើកដំណើរការឡើងវិញសារជាថ្មីម្តងទៀត។

ពាក់ពន្ធ័ការបើកកន្លែងលេងល្បែងស៊ីសងនេះយោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា នឹងបន្តដឹកនាំកម្លាំងមូលដ្ឋានរបស់ខ្លួនចុះបង្ក្រាបទីតាំងកំពុងតែបើកលេងល្បែងស៊ីសងគ្រប់ប្រភេទដូចកាស៊ីណូស្ថិតក្នុងជាន់ទី ២ ផ្សារទំនើបស៊ីធីម៉លចៀសវាងរងការរិះគន់ពីមហាជននិងគ្រប់មជ្ឈដ្ឋានថាបង្ក្រាបល្បែងស៊ីសងបានមួយចំអិនកំពឹសក្រោមហេតុផលត្រូវរូវគ្នាហើយទើបអាចបើកដំណើរការបានឡើងវិញ។

ពលរដ្ឋនៅតែជឿជាក់ទៅលើលោក ថេង សុថុល ទើបតែផ្លាស់ប្ដូរមកកាន់តំណែងជាអភិបាលខណ្ឌ ៧ មករា នាពេលថ្មីៗនេះ ពលរដ្ឋសង្ឃឹមថាលោកអភិបាលខណ្ឌនឹងយកចិត្តដាក់យ៉ាងមុះមុតដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរបស់ខ្លួនក្នុងការដឹកនាំចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងបង្កប់ក្នុងផ្សារស៊ីធីម៉លជាន់ទី ជាក់ជាមិនខាន៖ចៀសវាងមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋមកលើអាជ្ញាធរនៅក្នុងមូលដ្ឋានថាមានការបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងមួយកន្លែងនេះអាចបើកដំណើរការបាន។

ពលរដ្ឋក្នុងមូលដ្ឋានជាច្រើននៅតែទទូចស្នើសុំការទប់ស្កាត់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមចាត់វិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន !ដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់គាស់ផ្ទះ-ប្រើប្រាស់គ្រឿងញៀននិងហិង្សាក្នុងគ្រួសារជាដើម៕ សូមអរគុណ!










k

0 Comments:

Post a Comment

Share This
Author Image

About