-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, December 15, 2022

ការងារបញ្ជ្រាបយេនឌ័រអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវតែគិតគូរអនុវត្តរួមគ្នា

ចំនួនអ្នកទស្សនា: Views

 ការងារបញ្ជ្រាបយេនឌ័រអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវតែគិតគូរអនុវត្តរួមគ្នា



(ឧត្តរមានជ័យ)ស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ធកិច្ចនិងសង្គមជាតិដោយដាក់ចេញជាយុទ្ធសាស្ត្រទី១ការបន្តលើកកម្ពស់តួនាទីស្ត្រីតាមរយះការបង្កើនសមាមាត្រនិងការពង្រឹងសមត្ថភាពស្ត្រី ក្នុងជួរថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រនិងលទ្ធផលការងារគ.ក.ស.ក ប្រចាំឆ្នាំ២០២២និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៣។ឯកឧត្តមប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៏បញ្ជាក់ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០២២នេះថា ការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយនិងផែនការអភិវឌ្ឍន៏គ្រប់ផ្នែក គ្រប់វិស័យនិងគ្រប់កម្រិតបន្តលើកកម្ពស់សហគ្រិនភាពជាស្ត្រីតាមរយះការពង្រីកកម្មវិធីអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវះដល់ស្ត្រីព្រមទាំងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ តាមរយះការបង្កើនការវិនិយោគលើសមត្ថភាពយេនឌ័រនិងពង្រឹងភាពជាដៃគូរវាងស្ថាប័នពាក់ព័ន្ធសំដៅទប់ស្កាត់ការជួយដូរនិងអំពើហិង្សាលើស្ត្រីនិងកុមារ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៏បន្តថា ដើម្បីឆ្លើយតបទៅនឹងការងារទាំងអស់នេះនិងដោយបានទទួលការគាំទ្រទាំងស្មារតីនិងថវិការពីក្រុមប្រឹក្សាគណ:អភិបាលមន្ទីរអង្គភាពពាក់ព័ន្ធដៃគូរះភិវឌ្ឍន៏និងឆន្ទ:ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ព្រមទាំងកិច្ចសហការល្អជាមួយមន្ទីរពាក់ព័ន្ធបានយកអស់កម្លាំងកាយចិត្តខិតខំអនុវត្តការងារធ្វើឲ្យស្ថានភាពស្ត្រីយុវវ័យកុមារនិងជនងាយរងគ្រោះមានភាពល្អប្រសើរឡើង។

សូមជម្រាបថា ការងារបញ្ជ្រាបយេនឌ័រគឺជាការងារអន្តរវិស័យដែលគ្រប់ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវគិតគូរនិងយកចិត្តទុកដាក់អនុវត្តរួមគ្នាជាក់ស្តែងគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារត្រូវបានបង្កើតឡើងដោយក្រុុមប្រឹក្សាខេត្តក្នុងអាណត្តិនីមួយៗផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ធបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ លើបញ្ហាពាក់ព័ន្ធនិងសមភាពយេនឌ័របញ្ហាស្ត្រីយុវវ័យកុមារនិងជនងាយរងគ្រោះដែលស្ថិតនៅក្នុងអំណាចមុខងារនិងភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត។ (ដោយឈឿន ប៊ុនឈី)








k

0 Comments:

Post a Comment

Share This
Author Image

About