ស្រុកអង្គស្នួល ៖ នាព្រឹក ថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី០៤ ខែធ្នូ ឆ្នាំ២០២២
"ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី” ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
«ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី នាឱកាសនេះ គឺបានប្រព្រឹត្តទៅតាមការមូលមតិគ្នា របស់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមចាប់មគ្គផលកុសលផលបុណ្យ ដើម្បីដំណើរការកសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល»។
ជាភ័ព្វសំណាងណាស់របស់ប្រជាពលរដ្ឋនៅស្រុកអង្គស្នួល ដែលមាន សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាសាកលវិទ្យាល័យដំបូងបង្អស់ នៅលើទឹកដីស្រុកអង្គស្នួល នៃខេត្តកណ្តាល ដែល បានបង្កើតឡើងដោយកម្លាំងមហាសាមគ្គីរួមគ្នារបស់ពុទ្ធបរិស័ទ និងសប្បុរសជន នានាក្នុង និងក្រៅប្រទេស។
សាកលវិទ្យាល័យនេះ នឹងបង្ហាញជារូបរាងនៅពេលខាងមុខឆាប់ៗនេះ ដើម្បីផ្តល់ឱកាសដល់យុវជន ក្មួយៗ សិស្សានុសិស្ស និស្សិត បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងជំនាញផ្សេងៗ នៅក្បែរផ្ទះ ងាយស្រួលក្នុងការសិក្សារៀនសូត្រ និងបានកាត់បន្ថយការចំណាយច្រើនលើការសិក្សា៕
0 Comments:
Post a Comment