លោកឡុង សាវ៉េត នាយប៉ុស្តិ៍រដ្ឋបាលឃុំកាំងចាមសុីប្រាក់ខែរាស្ត្រមិនបំរើរាស្ត្រទេ! គិតតែផលប្រយោជន៍ខ្លួន អាងខ្លួនជាអជ្ញាធរកាន់ច្បាប់ មិនគោរពច្បាប់ថែមទាំងអង្គុយលើច្បាប់ទៀតផង...
រហូតមកដល់បច្ចុប្បន្ននេះជាក់ស្តែងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង សាវ៉េត នាយប៉ុស្តិ៍រូបនេះបានកាប់ទន្ទ្រានដីព្រៃដែលជាសម្បត្តិរបស់រដ្ឋយ៉ាងអនាធិបតេយ្យស្រេចតែទំនើងចិត្ត ដែលស្ថិតនៅចំនុចស្រែល្បើក ភូមិរុន ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបានយ៉ាងរលូនទៀត ដោយគ្មានខ្លាចញញើតនិងច្បាប់ទាល់តែសោះ អាងខ្លួនជាមន្ត្រីរាជការ មិនអនុវត្តច្បាប់ បែរជាយកច្បាប់មកអង្គុយលើទៅវិញ។
បន្ទាប់ពីទទួលបាន និងឃើញពីសកម្មភាពរបស់លោក ឡុង សាវ៉េត និងប្រពន្ធរបស់ខ្លួនបានដើរដុតបំផ្លាញដីព្រៃដែលជាសម្បត្តិរបស់រដ្ឋយ៉ាងអនាធិតេយ្យដូច្នេះ ក្រុមអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាពនិងធ្វើការសាកសួរ ស្រាប់តែលោក មេប៉ុស្តិ៍និងប្រពន្ធរបស់ខ្លួន ជេរប្រមាថ មាក់ងាយនិងគំរាមបាញ់សម្លាប់ក្រុមអ្នកសារព័ត៌មានថែមទៀតផង បើសិនជាហ៊ានធ្វើការផ្សព្វផ្សាយ ពិតជាសាហាវនិងគួរអោយស្ងើចសរសើរមែន ។
សំនួរសួរថា ÷
១.តើក្រុមអ្នកសារព័ត៌មាន មានគុំនុំអ្វីនិងលោកមេប៉ុស្តិ៍? បានជាលោកចង់បាញ់សម្លាប់អ្នកសារពត៍មានចោល? តើលោកបានប្រព្រឹត្តអ្វីខុស? បើខ្លួនត្រឹមត្រូវហេតុអ្វីចាំបាច់ខ្លាចអ្នកសារព័ត៌មានដល់ម្លុឹង?
២.ក្នុងនាមលោកជាមេប៉ុស្តិ៍សុីប្រាក់ខែរាស្ត្រលោកបានធ្វើអ្វីខ្លះដើម្បីបំរើជាតិ និងបម្រើរាស្ត្រ? រឺគ្រាន់តែយកអំណាចជាមេប៉ុស្តិ៍ ដើរកាងបទល្មើស ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន?
៣.ប្រសិនជាមានមន្ត្រីរាជការដូចលោក ឡុង សាវ៉េត តើអោយប្រជាពលរដ្ឋទៅសង្ឃឹមអ្វី? អាងតែរឿង បាញ់បោះ កាប់ចាក់ គំរាមកំហែងយ៉ាងដូច្នេះ? ប្រទេសមានច្បាប់ណាលោក។
តាមប្រសាសន៍របស់សម្តេចអគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អ្នកសារព័ត៌មានជាដៃគូរសហការដ៏ល្អរបស់អាជ្ញាធរមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលមិនអាចខ្វះបាន ចុះបើមានមន្ត្រីអាជ្ញាធរដូចលោក ឡុង សាវ៉េត សុទ្ធតែចង់បាញ់សម្លាប់អ្នកសារព័ត៌មានចោលចឹង តើក្រុមអ្នកសារព័ត៌មានទៅសហការជាមួយអ្នកណា?
ប្រជាពលរដ្ឋនិងក្រុមអ្នកសារព័ត៌មាន ស្នើរសុំដល់ លោក សន សារឿន អភិបាលនៃគណ:អភិបាលស្រុកថាឡាបរិវ៉ាត់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជួយពិនិត្យនិងចាត់វិធានការណ៍ក្តៅគគុកដល់លោក ឡុង សាវ៉េត ជានាយប៉ុស្តិ៍កាំងចាម និងប្រពន្ធជើងខ្លាំងនេះផងទាន! អាងខ្លួនជានាយប៉ុស្តិ៍ដើរកាងតែបទល្មើស ដើរតែយកសម្បត្តិរដ្ឋមកជាប្រយោជន៍ផ្ទាល់ខ្លួនចឹង តើអោយរាស្រ្តរំពឹងអ្វី? ខូចដល់មន្ត្រីរាជការ អាជ្ញាធរល្អៗ ដែលខិតខំប្រឹងប្រែងបំរើការពារទឹកដី ព្រៃព្រឹក្សាអ្នកតាវល្លិ៍ និងរក្សាសុខសុវត្តិភាពជូនប្រជាពលរដ្ឋអស់ហើយ ឯណាទៅ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល តើទុកនៅឯណា?
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សាយតែរឿងពិត សច្ចៈ ទៀងត្រង់ មិនលំអៀងទៅខាងណា ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាធ្វើអោយប៉ះពាល់ដល់កិត្តិយស អជ្ញាធរមូលដ្ឋាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសប្រមុខរាជរដ្ឋាភិបាលនោះឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីសាមុីពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ក្នុងម៉ោងធ្វើការ សូមអរគុណ៕
0 Comments:
Post a Comment