-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, November 25, 2022

បុគ្គលជើងខ្លាំងចិត្តសឿងវ័យក្មេង ឈ្មោះ នុន ប្រុស ហ៊ានយកគ្រឿងចក្រវាយព្រៃយ៉ាងគគ្រឹកផ្អើលអស់ប្រឹក្សា អ្នកតាវល្លិ៍អាជ្ញាធរដេកលក់ស្រម៉ុកធ្វើមិនដឹង...

ចំនួនអ្នកទស្សនា: Views

 បុគ្គលជើងខ្លាំងចិត្តសឿងវ័យក្មេង ឈ្មោះ នុន ប្រុស ហ៊ានយកគ្រឿងចក្រវាយព្រៃយ៉ាងគគ្រឹកផ្អើលអស់ប្រឹក្សា អ្នកតាវល្លិ៍អាជ្ញាធរដេកលក់ស្រម៉ុកធ្វើមិនដឹង...


ខេត្តស្ទឹងត្រែង ÷ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំនុចអូរក្រូច ភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានគ្រឿងចក្រត្រាក់ទ័រគូបូតាពណ៍ក្រហមចំនួនមួយគ្រឿង បានធ្វើការឈួសឆាយដីព្រៃរាប់សិបហិចតាជាប់នឹងជើងភ្នំលុង ដែលជាព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យដោយពុំឃើញមានអាជ្ញាធររឺមន្ត្រីជំនាញចុះធ្វើការបង្ក្រាបសោះឡើយ។


តាមការសាកសួរទៅតៃកុងត្រាក់ទ័រដែលមានឈ្មោះ តែម សុចិត្ត បានអះអាងថាគ្រឿងចក្រនេះជារបស់លោក នន់ ប្រុស បានជួលខ្លួនឲ្យបើកត្រាក់ទ័រធ្វើការឈួសឆាយដីព្រៃនេះក្នុងតំលៃ១០មុឺនរៀលក្នុងមួយហិចតា ចំណែកខ្លួនលោកមិនដឹងទេត្រឹមជាអ្នកសុីឈ្នួលគេ គេប្រើអោយធ្វើគឺធ្វើហើយព្រោះតែគេជាថៅកែ។

ចំណែកលោក នន់ ប្រុស បានអះអាងថាដីដែលរូបលោកកំពុងតែធកវើការឈួសឆាយនេះមានប្លង់ហើយដោយលោកបានទិញពីប្រជាពលរដ្ឋកាលពីឆ្នាំ២០១៩ ខែកក្តដា ក្នុងតំលៃ៣០០ដុល្លារក្នុងមួយហិចតា ហើយក៏មានខាងផ្នែកសូរិយោដី ឈ្មោះ សិដ្ឋ ជាអ្នកចុះខ្វៀលអោយទៅខ្លួន ទើបរូបលោកហ៊ានយកគ្រឿងចក្រទៅឈួសឆាយតាមតែទំនើងចិត្តដូច្នេះ។

តាមការបញ្ជាក់តាមរយះទូរស័ព្ទរបស់លោក យឹម ពុន ប្រធានសហគមន៍ព្រៃឈើជាំពេជ្រ បានប្រាប់អ្នកសារព័ត៌មានយើងថា ដីនៅចំនុចអូរក្រូច ជើងភ្នំលុង ភូមិជាំធំ ឃុំកោះស្នែងមិនមែនជាដែនសមត្ថកិច្ចរបស់ខ្លួនទេ គឺជាដែនសមត្ថកិច្ចរបស់បរិស្ថានជាអ្នកគ្រប់គ្រងរូបលោកមិនពាក់ព័ន្ធឡើយ។


គួរបញ្ជាក់ផងដែរថាដីភ្នំ ស្ទឹង បឹង បួរ ទន្លេ សមុទ្រ ។ល។ ជាសម្បត្តិរបស់រដ្ឋ ហេតុអ្វីបានជាលោក នន់ ប្រុស បុរសវ័យក្មេងជើងខ្លាំងរូបនេះមានឥទ្ធិពលខ្លាំងម្លេះ? ដល់ថ្នាក់ដីព្រៃដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរិស្ថានហើយ ហ៊ានយកគ្រឿងចក្រចូលឈួសឆាយដោយមិនខ្លាចញញើតច្បាប់បន្តិចសោះ រឺមួយបុគ្គលរូបនេះចេះវេទមន្តបំបាំងភ្នែកជ្រែកដី ទើបអាជ្ញាធរនិងមន្ត្រីជំនាញមើលមិនឃើញសោះចឹង។

មហាជនរងចាំមើល ថាតើអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធហ៊ានបង្ក្រាបចំពោះបុគ្គលវ័យក្មេងចិត្តសឿង នន់ ប្រុស ដែលហ៊ានយកគ្រឿងចក្រចូលមកឈួសឆាយដីព្រៃដែលជាសម្បត្តិរបស់រដ្ឋយ៉ាងអនាធិបតេយ្យរូបនេះដែររឺទេ។

ប្រជាពលរដ្ឋស្នើរសុំដល់លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ពិសេស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់វិធានការណ៍ក្តៅចំពោះបុគ្គល នន់ ប្រុស ដែលហ៊ានយកគ្រឿងចក្រទៅវាយដីព្រៃដែលជាសម្បត្តិយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននិងអ្នកពាក់ព័ន្ធផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយយតែរឿងពិត មិនលំអៀងទៅខាងណា រិះគន់ក្នុងន័យស្ថាបនា រងចាំការបកស្រាយពីគ្រប់ស្ថាប័ណ្ណនិងសាមុីពាក់ព័ន្ធក្នុងម៉ោងធ្វើការ សូមអរគុណ៕










k

0 Comments:

Post a Comment

Share This
Author Image

About