-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, November 10, 2022

ពិធីប្រកាសតែងតាំងរបស់អនុសាខា សមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក) ស្រុកជល់គិរី

ចំនួនអ្នកទស្សនា: Views

ពិធីប្រកាសតែងតាំងរបស់អនុសាខា សមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)  ស្រុកជល់គិរី
            



                                            
ខេត្តកំពង់ឆ្នាំង : នៅព្រឹកថ្ងៃទី០៩ ខែវិឆ្ឆិកា  ឆ្នាំ២០២២សមាគមថ្នាលយុវជនកម្ពុជា
(ស.យ.ក)សាខាខេត្តកំពង់ឆ្នាំងតំណាងអោយលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្ដាល រាជធានីភ្នំពេញបានដឹកនាំគណៈប្រតិភូដើម្បីប្រកាសតែងតាំងសមាជិ សមាជិកាថ្មីៗបន្ថែមទៀតនៅអនុសាខាស្រុកជល់គីរីក្នុងនោះបានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំសាខាខេត្ត និងថ្នាក់ដឹកនាំស្នាក់ការកណ្តាលផងដែរមានរាយនាមដូចខាងក្រោម÷
១.លោកជំទាវគ្រី សារ៉នក្រុមប្រឹក្សាភិបាលស្នាក់ការកណ្ដាលរាជធានីភ្នំពេញ។
២.លោកយ៉ែម លក្ខិណាប្រធានប្រតិបតិ្តសមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំង
៣.លោកលី ម៉ាត់អនុប្រធានទី១សមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំង
៤.លោកយ៉ើ រ៉សាលីអនុប្រធានសមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំសមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំសាខាខេត្តកំំពង់ឆ្នាំងមួយចំនួនផ្សេងទៀតផងដែរដែលបាន
ចូលរួមប្រកាសតែងតាំងប្រធាន អនុប្រធានអនុសាខាស្រុកជល់គីរី នឹងអនុសាខាឃុំព្រមទាំងសមាជិក សាមាជិកាក្រោមអធិបតីភាពលោកជំទាវគ្រី សារ៉ននៅឯមន្ទីបក្សស្រុកជល់គីរី។

ក្នុងកម្មវិធីប្រកាសតែងតាំងមានការចូលរួមពីលោកដូវ គឹមស៊ីនអភិបាលស្រុកជល់គីរី លោកបានស្វាគមយ៉ាងកក់ក្តៅ នឹងទទួលស្គាល់សមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំសាខាខេត្ត និងអនុសាខាស្រុកជល់គីរីស្របច្បាប់តាមប្រកាសរបស់ក្រសួងមហាផ្ទៃជាដៃគួរមិនខ្វះបានលោកដូវ គីមស៊ីនបានបន្តទៀតថាលោកអនុញ្ញតិឱ្យសមាគមថ្នាលយុវជនកម្ពុជាប្រកាសតែងតាំងប្រធាន អនុប្រធានសគមថ្នាលយុវជនកម្ពុជា(សយក)អនុសាខាស្រុកជល់គីរីចប់សព្វគ្រប់អាចធ្វើសកម្មភាពមនុស្សធម៌បាន។

ចំណែកលោកជំទាវគ្រី សារ៉នក្រុមប្រឹក្សាភិបាលសមាគមថ្នាលយុវជនកម្ពុជា(សយក)ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ និងលោកយ៉ែម លក្ខិណាប្រធានប្រតិបតិ្តសមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំង នឹងថ្នាក់ដឹកនាំខេត្តស្រុកសមាជិកសមាជិការបានប្រគល់ថវិកាចំនួន១លានរៀលដល់មណ្ឌលសុខភាពព្រៃគ្រីនិង២០ម៉ឺនរៀលជូនដល់ប្រធានមន្ទីរគណៈបក្សប្រជាជនកម្ពុជាស្រុកជល់គីរី។

ហើយនៅទីបញ្ចប់ថ្នាក់ដឹកនាំដែលទើបប្រកាស និងសមាជិក សមាជិកាបានប្រកាសគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន  សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រកាសយ៉ាងពេញទំហឹងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត់។

សមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមជួយថែរក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងបុត្រាបុត្រី ចៅប្រុស ចៅស្រីសូមមានសុខភាពល្អបរិបូណ៌កម្លាំងពលាំងខ្លាំងក្លាបំផុតមានជន្មាយុយឺនយូរ ប្រាជ្ញាវាងវៃភ្លឺថ្លាដើម្បីដឹកនាំប្រទេសជាតិទៅរកសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់វិស័យ៕
                   អត្ថបទដោយ:ឈូក វណ្ណី












k

0 Comments:

Post a Comment

Share This
Author Image

About