-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, November 14, 2022

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បើកកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល

ចំនួនអ្នកទស្សនា: Views

 

(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ក្រុមការងារ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាលកងកម្លាំងទាំងបី មន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានខេត្ត ព្រមទាំងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន BLO ចូលរួមផងដែរ។

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មានភារកិច្ច សហប្រតិបត្តិការ និងសម្របសម្រួលវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាង ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្លាស់ប្តូរព័ត៌មានតាមព្រំដែន នូវរាល់បញ្ហាដែលពាក់ព័ន្ធ និងការចរាចរ ជួញដូរការផលិតគ្រឿងញៀន ការដាំដុះដំណាំគ្រឿងញៀន និងការចរាចរសារធាតុផ្សំ និងបង្កើតនីតិវិធីរួមមួយសម្រាប់ទំនាក់ទំនងខាងបណ្តាញផ្លាស់ប្ដូរប្រមូលព័ត៌មានពីគ្នាទៅវិញទៅមករវាងខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបង្កើតឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីក្នុងវិស័យផ្សេងៗ សម្រាប់ការងារត្រួតពិនិត្យគ្រឿងញៀន ដោយឈរលើស្មារតីគិតគូរដល់ប្រយោជន៍រួម។

ឯកឧត្ដម ក៏បានបន្ថែមទៀតថា ចំពោះក្រុមការងារត្រូវរៀបចំឱ្យមានកម្មវិធីជួបជុំជាប្រចាំ ជាមួយភាគីខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យបានទៀងទាត់ ដើម្បីពិភាក្សាកសាងផែនការសកម្មភាពរួម និងពង្រីកកិច្ចសហប្រតិបត្តិការនេះដើម្បីរៀបចំឱ្យមានកម្មវិធី និងកន្លែងសម្រាប់ព្យាបាលអ្នកញៀនគ្រឿងញៀននៅក្នុងខេត្ត និងរៀបចំឱ្យមានការផ្លាស់ប្ដូរព័ត៌មានពីខេត្តទៅរាជធានី និងខេត្តផ្សេងទៀត នូវរាល់បញ្ហាដែលពាក់ព័ន្ធ នឹងការផលិតការដាំដុះ ការប្រើប្រាស់បំពានការចរាចរណ៍ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំ ប្រមូលផ្តុំការដឹកនាំមន្ត្រីដែលស្ថិតក្នុងវិស័យផ្សេងៗ ដែលពាក់ព័ន្ធដល់ការត្រួតពិនិត្យគ្រឿងញៀនសំដៅ ធ្វើឱ្យមានប្រសិទ្ធិភាពខ្ពស់ និងចូលរួមតាមការអញ្ជើញរបស់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន – ស្នើអភិបាលក្រុង-ស្រុក ទាំង១១. ត្រូវរៀបចំបង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ក្រុង-ស្រុក រៀងខ្លួន។

ឯកឧត្ដម ណុប ដារ៉ា ក៏បានបញ្ជាក់ដែរថាក្រុមការងារនេះ មានភារកិច្ច ទប់ស្កាត់ការរាលដាលនៃការប្រើបំពានគ្រឿងញៀន ក្នុងចំណោមប្រជាជនទូទៅ៖
១-ការរាតត្បាតនៃការប្រើបំពានគ្រឿងញៀន ក្នុងចំណោមសិស្សសាលា ការប្រើប្រាស់គ្រឿងញៀនដោយការចាក់បញ្ចូលតាមម្ជុល។
២-ការស្លាប់ដែលទាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀន (ជំងឺហ៊ីវ/ថ្លើមនិងគ្រោះថ្នាក់ផ្សេងៗ)។
៣-ការឃាត់ខ្លួនដែលទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន ការប៉ាន់ស្មានពីការកាត់បន្ថយតម្រូវការគ្រឿងញៀន
៤-ការផ្លាស់ប្តូរ និងផ្ដល់ព័ត៌មានជាប្រចាំ រវាងអង្គភាពពាក់ព័ន្ធ ពិសេសព័ត៌មានដែលទាក់ទងដល់ការនាំចូល និងចែកចាយ សារធាតុផ្សំ (Precursors) ការជួញដូរ និងចែកចាយគ្រឿងញៀនគ្រប់ប្រភេទ៕
















k

0 Comments:

Post a Comment

Share This
Author Image

About