ឯកឧត្តម អ៊ូ សាម៉ន តំណាងអោយឯកឧត្តម សឹង សំណាង ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកំពង់លែង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់
វត្តមានគណៈរដ្ឋាភូចូលរួមមាន៖
១ ឯកឧត្តមអ៊ូ សាម៉ន តំណាងឯកឧត្តមសឹង សំណាង
២លោក យ៉ែម ល័ក្ខណាអភិបាលស្រុកកំពង់លែង
៣ លោកមេឃុំស្វាយអំពា
៤ លោកនាយប៉ុសិ៍រនគរដ្ឋបាលឃុំស្វាយអំពា
វត្តមានសមាគមថ្នាលយុវកម្ពុជា(សយក)សាខាប្រចាំខេត្តកំពង់ឆ្នាំងរួមមាន៖
ទី១ លោកជំទាវ គ្រី សារ៉ន ប្រឹក្សាភិបាលសមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ
ទី២ លោក លី ម៉ាត់ អនុប្រធានទីមួយសមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)សាខាខេត្តកំពង់ឆ្នាំង
ទីលោក យ៉ើ រ៉សាលី អនុប្រធានទីពីរសមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)សាខាខេត្តកំពង់ឆ្នាំង
បានដឹងនាំថ្នាក់នាំស្រុកសមាជិកសមាជិការចុះជួយចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន 63 គ្រួសារហើយមួយគ្រួសារៗទទួលបានអង្ករ 25 គីឡូក្រាម មី ០១ កេសទឹកត្រី ០១ យួរ និងថវិកាចំនួន 2 ម៉ឺនរៀល ដែលស្ថិតនៅភូមិជើងគ្រួស ឃុំស្វាយអំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយឯកឧត្តម អ៊ូ សាម៉ន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយដឹងគុណសន្តិភាព និងថ្នាក់ដឹកនាំ ដែលខំយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារទឹកជំនន់។
ហើយជាចុងក្រោយ ប្រជាពលរដ្ឋ បានបួងសួងដល់វត្ថុស័កសិទ្ធិនៅក្នុងលោកតាមថែរក្សាឯកឧត្តម និងថ្នាក់ដឹកនាំទាំងអស់ អោយបានជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីរជំងឺកាចសាហាវនានា។
អរគុណសន្តិភាព៕
0 Comments:
Post a Comment