-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, October 8, 2022

លោកនាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាញ់ខ្លួនឯង សង្ស័យជម្លោះជាមួយប្រពន្ធ

ចំនួនអ្នកទស្សនា: Views

 លោកនាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាញ់ខ្លួនឯង សង្ស័យជម្លោះជាមួយប្រពន្ធ





សៀមរាប៖ នៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ចំណុចផ្ទះជនរងគ្រោះ ក្រុមទី៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរនគរបាល ឋាន:នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ 
សមត្ថកិច្ចបន្តថា នៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញទទួលបានព័ត៌មានថា មានករណីអត្តឃាត ដោយបុរសម្នាក់នៅចំណុចក្រុមទី៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង.ខេត្តសៀមរាប។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញខេត្តសហការជាមួយកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ចុះដល់កន្លែងកើតហេតុគឺជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែត្រូវដឹកមកផ្ទះវិញដោយសារស្លាប់តាមផ្លូវ។ 

លោកបន្ថែមថា តាមការស្តាប់បំភ្លឺរបស់ឈ្មោះ សេង សំអាន ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុ បានឲ្យដឹងថា រូបគាត់ជាឪពុកបង្កើតសាកសពខាងលើ។  

សាកសពឈ្មោះ សេង វុទ្ធី ជាមនុស្សចូលចិត្តលេងសើចច្រើន ពុំមានជំងឺផ្លូវចិត្ត ឬរោគប្រចាំកាយអ្វីនោះទេ។ ប៉ុន្តែសពតែងតែមានទំនាស់ជាប្រពន្ធជាញឹកញាប់ ដោយគេចូលចិត្តដើរផឹកស៊ីជាប្រចាំ។

ដោយឡែកនៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មិនដឹងថាឈ្មោះ សេង វុទ្ធី ផឹកស្រវឹងឬអត់នោះទេ ស្រាប់តែនៅវេលាម៉ោង២៤:១៥នាទី រូបគាត់ទទួលព័ត៌មានពីអ្នករស់នៅជាប់ផ្ទះកូនថា កូនរបស់គាត់ឈ្មោះ សេង វុទ្ធី បានយកអាវុធខ្លី ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាញ់ត្រង់ក្បាលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ។

តាមការស្តាប់បំភ្លីសាក្សីឈ្មោះ ម៉ីច័ន្ន មុន្នីរតនា ភេទប្រុស អាយុ ៤៤ឆ្នាំ បានឲ្យដឹងថា រូបគាត់ជាអ្នករស់នៅជិតខាងនិងជនរគ្រោះ ហើយកន្លងមកជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ដោយសារប្រពន្ធប្រច័ណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។

ជាក់ស្តែងឈ្មោះ តាំង សៀវម៉ី ត្រូវជាប្រពន្ធជនរងគ្រោះបានមកគោះទ្វាផ្ទះហៅរូបខ្ញុំឲ្យជួយប្តីរបស់គាត់ពេលខ្ញុំមកដល់កន្លែងកើតហេតុក្នុងផ្ទះជនរងគ្រោះ ឃើញសពដេកក្នុងថ្លុកឈាម ក្បាលបែរទៅទិសខាងកើត ភ្លាមនោះពួកគាត់នាំគ្នាលើកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែគេមិនទទួលទើបក្រុមគ្រួសារជនរងគ្រោះបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ។ លុះដល់ម៉ោង៨:៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធជនរងគ្រោះបានបញ្ជាក់តាមទូរស័ព្ទថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ 

ចំពោះសាកសពសមត្ថកិច្ចពុំទាន់បានពិនិត្យនៅឡើយទេ ដោយកំពុងដឹងបញ្ជូនពីភ្នំពេញមកសៀមរាបវិញ។
វត្ថុចាប់យកមាន៖ អាវុធខ្លី ចំនួន ១ដើម ម៉ាក Glock 9x19MM ផលិតនៅប្រទេសអូទ្រីស (Austria), បង់ចំនួន១, គ្រាប់ចំនួន១១គ្រាប់, ក្បាលគ្រាប់ចំនួន១ និងសំបកគ្រាប់ចំនួន១ ។

សមត្ថកិច្ចបញ្ជាក់ថា ផ្អែកតាម ការស្តាប់បំភ្លឺសាច់ញាតិសព, សាក្សីអ្នកជួយសង្រ្គោះ, រូបថតជនរងគ្រោះដែលទទួលបានពីសាច់ញាតិ និងយោងតាម វត្ថុតាងដែលចាប់បានពីកន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះ ជាករណីអត្តឃាត (បាញ់សម្លាប់ខ្លួនឯង) ពិតប្រាកដមែន៕








k

0 Comments:

Post a Comment

Share This
Author Image

About