-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, October 17, 2022

ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៣,៤៥៤គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views

 ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារនាំយកស្រូវពូជ និងអំណោយជាគ្រឿងឧបភោគ បរិភោគដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋចំនួន ៣,៤៥៤គ្រួសារក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប ដែលរងការខូតខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង ដើម្បីស្តារការដាំដុះឡើងវិញ នៅពេលទឹកជំនន់បានស្រក។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត រួមនឹងវត្តមានតំណាងក្រសួងកសិកម្ម លោកលោកស្រីថ្នាក់ដឹកមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត រួមនឹងមន្ត្រីរាជការ អាជ្ញាធរស្រុកជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខការយកចិត្តទុកដាក់ ក្តីនឹករលឹក និងក្តីអាណិតស្រលាញ់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅជូនប្រជាពលរដ្ឋ និងអាណិតស្រលាញ់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់សកម្មភាពសស្រាក់សស្រាំកន្លងមករបស់អាជ្ញាធរខេត្ត ស្រុក ឃុំ និងភូមិក្នុងការងារជួយប្រជាពលរដ្ឋ ពេលទឹកលិចកន្លងមក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានដែលទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋនាពេលបោះឆ្នោតកន្លងមក សូមបន្តបម្រើដល់ប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនប្រកាន់ និន្នាការអ្វីឡើយ ជាពិសេសពេលពួកគាត់រងគ្រោះដោយទឹកជំនន់ និងមានតំរូវការជាក់ស្តែងផ្សេងៗទៀត។ ឯកឧត្តមក៏បានស្នើឱ្យអាជ្ញា ធរ ខេត្ត ស្រុក ឃុំ សហការនឹងក្រសួងស្ថាប័នជំនាញ ពាក់ព័ន្ធបន្តចុះវាយតម្លៃតម្រូវការដើម្បីដាក់ចេញនូវសកម្មភាពជាក់ស្តែង ពេលទឹកកំពុងបន្តស្រកជាបន្តបន្ទាប់ ដែលនេះគឺជាទិសដៅយុទ្ធសាស្ត្រអាទិភាពចំបងមួយដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការស្តារជីវភាព ប្រជាពលរដ្ឋរងគ្រោះឡើងវិញបន្ទាន់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់សរុបចំនួន ៣,៤៥៤គ្រួសារដែលទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងស្រូវពូជនាឱកាសនេះសម្រាប់៖ សម្រាប់ស្រុកស្រីស្នំ ប្រជាពលរដ្ឋ ចំនួន ១,០០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៤ គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធវីតាល់ ១កេះ និងថវិការ ២ម៉ឺនរៀន។ ជាមួយគ្នានោះប្រជាពលរដ្ឋ ចំនួន ៥១៤គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយជាស្រូវពូជមួយចំនួនសម្រាប់ទុកដាំដុះស្ដារឡើងវិញ និងប្រជាពលរដ្ឋជាង ៧០០គ្រួសារ ក្នុងឃុំចំនួន៣ ទៀត និងទទួលបានពូជស្រូវជាបន្តបន្ទាប់។ ដោយ ឡែកសម្រាប់ស្រុកក្រឡាញ់ ប្រជាពលរដ្ឋក្រីក្រដោយ រងគ្រោះទឹកជំនន់ដែលបានទទួលអំណោយនាពេលនេះ មានចំនួន ១,០០០គ្រួសារ មកពីឃុំទាំង១០ ដោយទទួលបានក្នុង១គ្រួសារ៖ អង្ករ ២៤គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធវីតាល់ ១កេះ និងថវិការ ២ម៉ឺនរៀន និងប្រជាពល រដ្ឋក្នុងឃុំកំពង់ថ្កូវចំនួន ៥០គ្រួសារបានទទួលស្រូវពូជជានិមិត្តរូប ហើយនៅជាង ១,២០០ គ្រួសារទៀត ក្រុមការងារនឹងធ្វើការចែកជូនជាបន្តបន្ទាប់នៅពេលឆាប់ៗខាងមុខនេះ៕






















k

0 Comments:

Post a Comment

Share This
Author Image

About