កណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល អមដំណើរដោយលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ចុះរៀបចំសណ្តាប់ធ្នាប់នៅបរិវេណមាត់ទន្លេរក្រុងតាខ្មៅ ដើម្បីសុវត្ថិភាពពលរដ្ឋ និងថ្នាក់ដឹកនាំ ។កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសរុប១៥០០នាក់ ដើម្បីការពារសុខសុវត្ថិភាពជូនពលរដ្ឋ និងថ្នាក់ដឹកនាំ ។
ជាពិសេសនាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះបើយោងតាមការបញ្ជាក់របស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តព្រៃវែង និងអញ្ជើញចូលរួមទស្សនាក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ។
ក្នុងពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន៩២ទូក ក្នុងនោះ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ៤ទូក សរុបចំណុះទូក ចំនួន ៤ ៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខសុវត្តិភាពចំនួន៧៨៤នាក់។
ពិធីនេះធ្វើឡើងដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុកផងដែល។
ក្នុងពិធីនោះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យ ដែលមានតារាចំរៀងល្បីៗនៅកម្ពុជាចូលរួមផងដែរ៕
0 Comments:
Post a Comment