-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, October 7, 2022

ប្រជាពលរដ្ឋនៅឃុំព្រះដាក់ មិនត្រូវបានឱ្យចាកចេញ ប៉ុន្ដែហាមសំណង់ធ្វើថ្មីលើដីចាស់បន្តទៀត

ចំនួនអ្នកទស្សនា: Views


 ប្រជាពលរដ្ឋនៅឃុំព្រះដាក់ មិនត្រូវបានឱ្យចាកចេញ ប៉ុន្ដែហាមសំណង់ធ្វើថ្មីលើដីចាស់បន្តទៀត


សៀមរាប៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង​សំណង់ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានលំនៅឋាន នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ចំនួន ៦ភូមិ មិនតម្រូវឱ្យរុះរើសំណង់នោះឡើយ ប៉ុន្ដែ​ប្រជាពលរដ្ឋ​ត្រូវ​សហការ​គ្នា​មិន​សាង​សង់​សំណង់​​ខុសច្បាប់ និងមិនឱ្យលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ។

ឯកឧត្ដម ជា សុផារ៉ា បានថ្លែងបែបនេះ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រះដាក់ ស្រុកបន្ទាយស្រី នាថ្ងៃទី៧ខែតុលាឆ្នាំ២០២២នេះ។ ឯកឧត្ដម មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ចំនួន ៦ភូមិ នៅឃុំព្រះដាក់ រក្សានៅស្ថានភាពដដែល ដោយ​មិន​ត្រូវ​មាន​ការ​សាង​សង់​សំណង់​ខុសច្បាប់ ដែលនាំឱ្យមានផលប៉ះពាល់ដល់សោភ័ណ្ឌភាពសម្បត្ដិបេតិកភណ្ឌជាតិ ។ ឯកឧត្ដមបានបន្ដថា រមណីយដ្ឋានអង្គរជដែលត្រូវបានចុះក្នុងបញ្ជីសម្បត្ដិបេតិកភណ្ឌពិភពលោក មាន​សារៈសំខាន់ក្នុងការលំហូរចូល នៃភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ ការលំហូរអ្នកទេសចរបាន​ផ្ដល់ចំណូលថវិកាដល់ប្រជាពលរដ្ឋខ្មែរ ដូចនេះប្រជាពលរដ្ឋខ្មែរត្រូវចូលរួមថែរក្សា ។ ឯក​ឧត្ដម​បាន​បន្ថែម​ថា ឃុំព្រះដាក់ជាតំបន់កសិទេសចរដ៏សំខាន់ ដែល​ធ្វើ​ឱ្យ​ក្រុម​ឈ្មួញ​ចង់​បាន​ដី​នៅ​ទីនោះ​ ដែល​បណ្ដាល​ឱ្យ​មាន​អ្នក​ចំណូល​ថ្មី​ប៉ះពាល់​ដល់​របៀប​របប​នៃ​ការ​រស់​នៅ​រប​ស់​ប្រជាពលរដ្ឋ​។​ ឯកឧត្ដមបញ្ជាក់ថា មកដល់ពេលនេះ សំណង់​ខុស​ច្បាប់​មាន​ការ​កើន​ឡើង​ដល់​២២៤០​ករណី គួរឱ្យព្រួយបារម្ភ។

បើតាមឯកឧត្ដម ជា សុផារ៉ា បានឱ្យដឹងថា ភូមិ​ចំនួន​៦​នៅ​ឃុំ​ព្រះដាក់​ដែល​មិន​ត្រូវ​ឱ្យ​ចាក​ចេញ​ពី​តំបន់​អង្គរនេះ រួមមាន ភូមិព្រះដាក់ ភូមិថ្នល់បណ្ដោយ ភូមិថ្នល់ទទឹង អូរទទឺង ភូមិតាត្រៃ ភូមិ​តាកុះ ។ ភូមិទាំង៦នេះ មានការកើនឡើងនៃសំណង់ខុសច្បាប់នោះ រួមមាន នៅ​ក្នុង​ភូមិ​ព្រះដាក់​កើន​ឡើង​ ៥០៩គ្រួសារ ភូមិថ្នល់បណ្ដោយកើនឡើង១១៤គ្រួសារ ភូមិថ្នល់ទទឹង២៨០គ្រួសារ នៅ​ភូមិតាត្រៃកើនឡើង៣៣២ គ្រួសារ នៅភូមិតាកុះកើន៦៨៤ នៅអូទទឹងកើន៣៩១គ្រួសារ៕














k

0 Comments:

Post a Comment

Share This
Author Image

About