កំពង់ឆ្នាំង ÷ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០នាទី ដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនិតិវិធី ពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវ.ឯក ហ៊ុល វាសនា ស្នងការរងទទួលបន្ទុកបង្ល្រាបការជួញដូគ្រឿងញៀន បានដឹកនាំកម្លាំង បង្ក្រាបករណីគ្រឿងញៀន(២ករណី) នៅចំណុចស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤ នាក់។
*ករណីទី១ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់:ឈ្មោះ ឡេ យ៉ាំងបែសាវ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងខេត្តកំពង់ឆ្នាំង (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ០២ ដង)ដកហូតថ្នាំញៀនចំនួន ០៤ កញ្ចប់ (ទម្ងន់សរុប ៤.០១ ក្រាម) និង ដាវចំនួន ០២ ដើម ម៉ូតូចំនួន ០១ គ្រឿង ទូរសព្ទដៃ ០១ គ្រឿង និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ករណីទី២ ឃាត់ខ្លួនសង្ស័យចំនួន ០៣ នាក់ ÷
១-ឈ្មោះ នឿន ណាត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។
២-ឈ្មោះ អៀម រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង។
៣-ឈ្មោះ ផា សុហេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង ដកហូត:
ថ្នាំញៀនចំនួន ០៤ កញ្ចប់(ទម្ងន់សរុប ១.៥៤ ក្រាម) ម៉ូតូ ០១ គ្រឿង ដាវ ០២ ដើម ស្នាប់ដៃ ០១ ទូរសព្ទដៃ ០១ គ្រឿង និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
សមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យចំនួន ០៤ នាក់ ខាងលើ ពីបទ ជួញដូរ ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និង បទផលិត ឬ ចរាចរណ៍អាវុធសម្រាប់ប្រហាផ្សេងៗទៀត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
0 Comments:
Post a Comment