ផ្សាយចេញពីក្រុងសំពៅពូន ១៩.០៥.២០២៤
(ភ្នំពេញ)៖) ទីតាំងល្បែងសុីសងហ្គេមខុសច្បាប់ មួយកន្លែងស្ថិតនៅក្នុងផ្សារទំនើបសុីធីម៉ល ហ៊ានបើកលេងយ៉ាងចំហរ ដោយមិនខ្លាចញញើតនិងច្បាប់បន្តិចសោះ! ប្រហែលជាមានខ្សែរធំ ខ្នងក្រាស់ហើយមើលទៅ ទើបអាចបើកដំណើរការលេងយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋនិងមហាជនដែលរស់នៅក្នុងខណ្ឌ៧មករាបានលើកឡើងថា ល្បែងហ្គេមបាញ់ត្រីក្នុងផ្សារទំនើប ស៊ីធីម៉ល ខាងលើនេះកំពុងតែពង្វក់ស្មារតី និងបើកទ្វារចំហររងចាំស្វាគមន៍ក្រុមអ្នកញៀនល្បែង អោយចូលទៅលេងយ៉ាងភ្លួកទឹកភ្លួកដី ដោយឡែកមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានពុំទាន់មានចំណាត់ការណ៍ ធ្វើការទប់ស្កាត់និងបង្ក្រាបចំពោះទីតាំងល្បែងខាងលើនៅឡើយ។
គួររំលឹកផងដែរថាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអោយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខាងតែបាន។
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋក្នុងខណ្ឌ០៧មករា គោរពស្នើសុំដល់ ឯកឧត្តម ខួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង ឯកឧត្តម ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ៕
0 Comments:
Post a Comment