-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, February 21, 2023

តើលោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែររឺទេ? ថាទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃនៅចំនុច.......

ចំនួនអ្នកទស្សនា: Views

 តើលោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែររឺទេ? ថាទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃនៅចំនុច.......





ខេត្តតាកែវ ៖ ទីតាំង ល្បែងស៊ីសង ជល់មាន់ អាប៉ាង យោគីមួយកន្លែង ស្ថិតនៅចំនុចភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ  មានជនជាតិខ្មែរ និងជនជាតិវៀតណាមបានប្រមូលផ្តុំគ្នាលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ បែជាអាជ្ញាធរ មានសមត្ថកិច្ចមិនមើលមិនឃើញ ។

ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សខាងលើនេះ បើកលេងជាយូមកហើយ មិនដែលមានមន្ត្រីអជ្ញាធរ រឺសមត្ថកិច្ចណាចុះមកបង្រ្កាបម្តងណាឡើយ! ទោះបីជាមានសេចក្តីប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសប្រសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ទោះមានអាជ្ញាប័ណ្ណឬមិនមាន
អាជ្ញាប័ណ្ណក៏ដោយ ក៏ទីតាំងសង្វៀនជល់មាន់ខ្នាតយក្ស (ប្រភេទកាសុីណូ)ទីតាំងខាងលើនេះនៅតែបន្តបើកលេងយ៉ាងគគ្រើល ផ្គើននិងអនុសាសន៍របស់សម្តេចថែមទៀតផង។

បើតាមសម្ដីម្ចាស់សង្វៀនបានឲ្យអង្គភាពសារព័ត៌មានយើងឲ្យដឹងថា ទីតាំងនេះមានច្បាប់ទំលាប់អស់ហើយ នៅឡើយតែមិនទាន់បានដាក់ឈ្មោះជាកាសុីណូអ្វីនៅឡើយ!
-  តើគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញអាជ្ញាប័ណ្ណអោយដោយរបៀបណា ខណៈទីតាំងបនល្បែងមួយនេះមិនទាន់មានឈ្មោះផង?

ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយក៏លោកអធិការស្រុកបូរីជលសានិងលោកស្នងការខេត្តតាកែវមិនទាន់ទទួលជ្រាបពីព័ត៍មាននេះទាន?


ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្ភចំពោះសុខទុក្ខនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជារៀងរាល់ថ្ងៃ។

ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖លោក វរសេនីយ៍ឯក ជា សុផល អធិការដ្ឋាននគរបាលស្រុកបូរីជលសាគួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ។

ប្រជាពលរដ្ឋស្នើរសុំដល់ ឧត្តមសេនីយ៍ទោ ឈាង  ផាន់ណារ៉ាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពិសេស សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការណ៍ ចំពោះទីតាំងល្បែងជល់មាន់ខ្នាតយក្ស ប្រភេទកាស៊ីណូខាងលើនេះផងទាន! ដើម្បីរក្សាបាននូវសុវត្តិភាពក្នុងសង្គម ពិសេសគោលនយោបាយទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល ។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីសង្គមរិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕











k

0 Comments:

Post a Comment

Share This
Author Image

About