ក្រោមលេសអភិវឌ្ឍន៍គ្មានច្បាប់ ដីអាងទឹកដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែង ត្រូវបានបុគ្គលម្នាក់ឈ្មោះ ធា ជាមេការបានយកគ្រឿងចក្រមកជីកកាយយកអាចម៍ដីលក់តាមតែទំនើងចិត្ត...
ខេត្តកណ្តាល ÷ ដីអាងទឹកមួយកន្លែងដែលជាសម្បត្តិរបស់រដ្ឋស្ថិតនៅចំនុចចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះ ខេត្តកណ្តាល ត្រូវបានបុគ្គលម្នាក់ឈ្មោះ ធា ដែលគេស្គាល់ថាជាមេការបានយកគ្រឿងចក្រអេស្ការចំនួនពីរគ្រឿងជីកកកាយយកអាចម៍ដីលក់ចែកលុយគ្នាចាយតាមទំនើងចិត្ត ក្រោមលេសអភិវឌ្ឍន៍ផ្លូវលំមួយខ្សែគ្មានឯកសារ។
ដោយឡែកប្រជាពលរដ្ឋដែលស្ថិតនៅចំនុចខាងលើបានរៀបរ៉ាប់ថាពួកគាត់មិនដែលឃើញក្រុមគ្រឿងចក្ររបស់លោក ធា ធ្វើការដឹកជញ្ជូនអាចម៍ដីយកមកធ្វើផ្លូវដើម្បីប្រជាពលរដ្ឋប្រើប្រាស់អ្វីទេ! ផ្ទុយទៅវិញឃើញក្រុមឈ្មួញខាងលើដឹកជញ្ជូនដីនៅក្នុងអាងនោះយកទៅលក់ចែកលុយគ្នាចាយយ៉ាងអនាធិបតេយ្យ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩.២០នាទី ក្រុមការងារអ្នកសារព័ត៍មានក៏បានទំនាក់ទំនងទៅលោក ប្រុក រស់ ប្រធានការិយាល័យធនធានស្រុកកោះធំ លោកបានមានប្រសាសន៌ថារូបលោកមិនបានដឹងនុះទេ អោយទៅសុំឯកសារគេមើលទៅ ចំណែកលោក ច្រឹក ស្រង អភិបាលរងស្រុកកោះធំទទួលបន្ទុកវិវាទដីធ្លី លោកមានប្រសាសន៍ថា រូបលោកក្តោបមិនជុំទេ ។
តាមសំដីរបស់លោក ធា ដែលជាមេការគ្រឿងចក្របាននិយាយថាបើចង់ដឹងរឿងឯកសារអោយទំនាក់ទំនងទៅខេត្ត ព្រោះឯកសារនៅទីនេះពុំមាននោះទេ ។
គួរបញ្ជាក់ផងដែរថា ដីអាង ស្ទឹង បឹង ទន្លេ សមុទ្រ ។ល។ គឺជាសម្បត្តិរបស់រដ្ឋគឺពុំមានបុគ្គលណាអាចយកមកធ្វើជាកម្មសិទ្ឋបានជាដាច់ខាត ដោយឡែកដីអាងទឹកមួយកន្លែងដែលស្ថិតនៅចំនុចខាងលើ ស្រាប់តែមានបុគ្គល ឈ្មោះ ធា រូបនេះបានយកគ្រឿងចក្រមកជីកកកាយយកអាចម៍ដីលក់យកលុយដាក់ចូលក្នុងហោប៉ាវយ៉ាងអនាធិបតេយ្យដោយមិនខ្លាចញញើតនិងច្បាប់ទាល់តែសោះ។
ប្រជាពលរដ្ឋទទូចស្នើរសុំដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាជួយចាត់វិធានការណ៌ចំពោះលោក ធា និងបក្សពួកដែលហ៊ានជីកកាយអាចម៌ដីអាងទឹកដែលជាសម្បត្តិរបស់រដ្ឋលក់យ៉ាអនាធិបតេយ្យនេះផងទាន៕
0 Comments:
Post a Comment